President Obama’s Cybersecurity Executive Order

ប្រធានាធិបតីសហរដ្ឋអាមេរិច Obama បានចេញនូវ cybersecurity executive order ដែលគេទន្ទឹងរងចាំ ជាយូមកហើយនោះ កាលពីថ្ងៃអង្គារ៍ដែលបានបង្អុលបង្ហាញ គោលនយោបាយថ្មី ក្នុងគោលបំណងឆ្លើយតបទៅនឹង ការវាយប្រហារតាមប្រព័ន្ធអិនធឺណែត ការធ្វើចារកម្មតាមប្រព័ន្ធអិនធឺណែត មកលើក្រុមហ៊ុន និងទីភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជា ទប់ទល់ការពារចំពោះ ហេដ្ឋារចនាសម្ព័នសំខាន់ៗ (critical infrastructure) ដែលងាយរងគ្រោះដោយសារការវាយប្រហារ។

យើងដឹងហើយថា hackers លួចយកព៍ត៌មានអត្តសញ្ញាណប្រជាជន និងជ្រៀតចូលទៅក្នុងអ៊ីម៉ែលឯកជន។ យើងដឹងហើយថា ប្រទេសនិងក្រុមហ៊ុនដទៃទៀតលួចយក ឯកសារសំងាត់ របស់សហគ្រាសធំៗ។ ក្នុងពេលឥឡូវ នេះ សត្រូវរបស់យើងក៏កំពុងតែរុករកនូវលទ្ធភាពក្នុងការ ធ្វើឲ្យខូចខាតដល់ power grid, financial institution, និង air traffic control system។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអូបាម៉ា។

ការបញ្ជាថ្មីនេះ គឺផ្តោតទៅលើការអនុញ្ញាតដល់ទីភ្នាក់ងាររដ្ឋាភិបាល ក្នុងការចែករំលែកព័ត៌មានអំពីការគំរាមគំហែង ជាមួយនឹងវិសយ័យឯកជន។ វាមានន័យថា Department of Homeland Security និង Director of National Intelligence នឹងចែករំលែកទិន្នន័យគំរាមគំហែង (unclassified) ជាមួយនឹងក្រុមហ៊ុននានា ដែលអាចងាយ រងគ្រោះ ដោយសារការវាយប្រហារ និងចែករំលែកព័ត៌មាន classified ជាមួយនឹងប្រតិបត្តិករនៃ critical infrastructure ដែលនៅក្នុងបទបញ្ជានោះសំដៅទៅ ដល់ ប្រព័ន្ធឬទ្រព្យសម្បត្តិ ទោះបីជាជាក់ស្តែង ឬមិនជាក់ ស្តែង (physical or virtual) ដែលមានសំខាន់បំផុតចំពោះសហរដ្ឋអាមេរិច ដែលកង្វះសមត្ថភាព ឬការបំផ្លាញ ប្រព័ន្ធ និងទ្រព្យសម្បត្តិទាំងនោះ នឹងធ្វើឲ្យខ្សោយដល់ សន្តិសុខ សេដ្ឋកិច្ច សុខុមាលភាព ឬសុវត្ថិភាពប្រទេស។

អ្នកអាចចូលទៅកាន់បទបញ្ជាលំអិតត្រង់នេះ

អត្ថបទបន្ថែមពី ZDNet:  Obama’s cybersecurity executive order: What you need to know

 

Exit mobile version