ចំនុចខ្សោយដែលអាចឲ្យមានការគ្រប់គ្រង Web Application បានទាំងមូល “PHPMailer”

ចំនុចខ្សោយដ៏គ្រោះថ្នាក់មួយត្រូវបានគេរកឃើញនៅក្នុង PHPMailer ដែលគឺជាបណ្ណាល័យប្រភពកូដចំហរ (open source PHPP libraries) មួយដែលពេញនិយមប្រើប្រាស់ក្នុងការផ្ញើរអ៊ីម៉ែល ហើយដែលត្រូវបានប៉ាន់ស្មានថាមានចំនួនច្រើនជាង ៩លានវេបសាយ។

វេបសាយរាប់លានដែលប្រើប្រាស់ ⁣PHP រួមផ្សំជាមួយនឹង open source web application រួមមានទាំង WordPress, Drupal, 1CRM, SugarCRM, Yii និង Joomla ដែលមានភ្ជាប់មកជាមួយនឹង PHPMailer library សម្រាប់ធ្វើការផ្ញើរអ៊ីម៉ែលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នាជាច្រើន ដោយរួមមានទាំង SMTP ផងដែរ។

ចំនុចខ្សោយនេះត្រូវបានរកឃើញដោយលោក ⁣Dawid Golunski មកពីវេបសាយ Legal Hackers ដែលជាចំនុចខ្សោយដ៏គ្រោះថ្នាក់មួយ (CVE-2016-10033) ដែលអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ (remote code execution) ដើម្បីធ្វើការគ្រប់គ្រងទៅលើ web application ទាំងមូល ។

បើតាមការណែនាំរបស់លោក Golunski បានឲ្យដឹងថា “ដើម្បីវាយលុកទៅលើចំនុចខ្សោយនោះ អ្នកវាយប្រហារអាចធ្វើការវាយលើមុខងារដែលមានក្នុងវេបសាយដូចជា contact/feedback forms, registration forms, password email resets និងមុខងារផ្ញើរអ៊ីម៉ែលដទៃទៀតដែលប្រើប្រាស់ PHPMailer class ” ។ គ្រប់កំណែទាំងអស់របស់ PHPMailer មុនកំណែចុងក្រោយលេខ 5.2.18 គឺទទួលរងផលប៉ៈពាល់ទាំងអស់ ហេតុដូច្នេះហើយអភិបាលគ្រប់គ្រងវេបសាយ និងអ្នកអភិវឌ្ឍន៍វេបសាយត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

លោក Golunski ក៏បានសន្យាថានឹងបញ្ចេញនូវបច្ចេកទេសលំអិតអំពីបញ្ហានេះ នៅប៉ុន្មានថ្ងៃខាងមុខ ដោយរួមមានទាំង POC (Proof-of-concept) នៃការវាយប្រហារ និងវីដេអូបង្ហាញពីជំហាន នៃការវាយប្រហារផងដែរ ៕

ប្រភព៖ Legal Hackers

Exit mobile version