Phishing continues to be effective, McAfee Labs report shows

ការវាយប្រហារបែប Phishing នៅតែបន្តមានប្រសិទ្ធិភាព

បើតាមរបាយការណ៍របស់ក្រុមហ៊ុន McAfee បានឲ្យដឹងថា ការវាយប្រហារបែប Phishing នៅតែបន្តមានប្រសិទ្ធិភាព។ ក្នុងចំណោមអ្នកមានអាជីពការងារ ចំនួន ១៦០០០ នាក់ដែលចូលរួមក្នុងការឆ្លើយទៅនឹង សំណួរ (McAfee Phishing) បានឲ្យដឹងថា ៨០ភាគរយក្នុងចំណោមអ្នកទាំងនោះ គឺធ្លាក់ទៅក្នុង អន្ទាក់យ៉ាងហោចណាស់ ១ ក្នុងចំណោមអន្ទាក់អីុម៉ែលចំនួន ៧ ។

បុគ្គលិកផ្នែកធនធានមនុស្សគឺជាអ្នកដែលទទួលរងគ្រោះខ្លាំងជាងគេ ហើយដែលបុគ្គលិកផ្នែកគណនី និងហិរញ្ញវត្ថុស្ថិតនៅក្នុងរង្វង់រងគ្រោះផងដែរ។ បុគ្គលិកផ្នែក ស្រាវជ្រាវនិងអភិវឌ្ឍន៍ និង IT គឺទទួលបានលទ្ធផលល្អប្រសើរ។

ឯកសារស្រាវជ្រាវរបស់និស្សិតស្តីពី Phishing Attack

ក្រុមហ៊ុន McAfee បានសង្កេតឃើញថា ការបន្លំអាស័យដ្ឋានអីុមែ៉លគឺមានប្រសិទ្ធិភាពបំផុត ក្នុងការបោកប្រាស់អ្នកប្រើប្រាស់។ ភាពជោគជ័យនៃការវាយប្រហារតែមួយប៉ុណ្ណោះ អាចបណ្តាលឲ្យអ្នកវាយប្រហារ ចូលទៅកាន់បណ្តាញរបស់សហគ្រាស/ក្រុមហ៊ុនបាន (នេះបើតាមលោក Rohyt Belani, CEO of PhishMe ប្រាប់ទៅដល់ SCMagazine.com)។

លោក Belani បានបន្ថែមទៀតថា ជាជាងការព្យាយាមកាត់បន្ថយនូវលទ្ធភាពនៃការវាយប្រហារ ឲ្យដល់សូន្យ (ដែលជាទូទៅគឺមិនអាចធ្វើបាននោះ) អង្គភាពគួរតែផ្តោតការយកចិត្តទុកដាក់ នៅលើការធ្វើឲ្យប្រសើរឡើងនូវការចាប់ការវាយប្រហារ (attack detection) ដោយឲ្យបុគ្គលនិមួយៗធ្វើការរាយការណ៍ពីអីុម៉ែលដែលសង្ស័យ។ នេះគឺដើម្បីធ្វើឲ្យប្រាកដថា ទោះបីជាបុគ្គលិកណាម្នាក់ធ្លាក់ទៅនឹងអន្ទាក់នៃការវាយប្រហារណាមួយ អ្នកដទៃទៀតដែលជាគោលដៅនៃការវាយប្រហារដូចគ្នា ឬស្រដៀងគ្នានោះ អាចកំណត់សំគាល់វាបាន រួចធ្វើការរាយការណ៍ទៅកាន់ក្រុមឆ្លើយតបបញ្ហា ក្នុងពេលដែលសមស្រប។

ទម្រង់ខ្លះៗនៃអីុមែ៉ល (phishing email) គឺមានលក្ខណៈផ្តោតទៅលើចិត្តសាស្ត្រ តាមរយៈការភ័យឬបន្ទាន់ ឲ្យអ្នកប្រើប្រាស់ចុចទៅលើតំណរភ្ជាប់ (link) ឬឯកសារភ្ជាប់ ​(attachments) សើ្នឲ្យមានការបញ្ចូលព័ត៌មាន ​username/password …ល ។

ព័ត៌មានបន្ថែម៖

http://www.mcafee.com/us/resources/reports/rp-quarterly-threat-q2-2014.pdf

https://phishingquiz.mcafee.com/

Exit mobile version