ប្រជាជនហ្វីលីពីនប្រមាណជា ៥៥លាននាក់ កំពុងតែប្រឈមមុខនឹងហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីមូលទិន្នន័យ (database) ត្រូវបានគេលួចចេញពីប្រព័ន្ធបោះឆ្នោតនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត “Comelec” ។
ព័ត៌មានផ្ទាល់ខ្លួនប្រមាណជាច្រើនជាង ៥០លាននាក់ត្រូវបានបញ្ចេញជាសាធារណៈនៅក្នុងការវាយប្រហារទៅលើ Comelec នាពេលថ្មីៗនេះ។ យោងទៅតាមអ្នកស្រាវជ្រាវមកពី Trend Micro បានឲ្យដឹងថា ការហេគនេះគឺរួមមាននូវព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗរបស់បុគ្គលនិមួយៗ រួមមានទាំង fingerprints នៃបុគ្គលប្រមាណជា ១៥.៨លាននាក់ និងលេខលិខិតឆ្លងដែន ជាមួយនឹងថ្ងៃផុតកំណត់នៃអ្នកមានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស ប្រមាណជា ១.៣លាននាក់។
វេបសាយនៃ Commission on Elections – Comelec ត្រូវបានគេចូលដំបូងនាថ្ងៃទី២៧ ខែមីនា ដោយក្រុមមួយដែលអៈអាងថាជា Anonymous Philippines ។ ទំព័រមុខរបស់វេបសាយត្រូវបានកែប្រែ (defaced) ជាមួយនឹងពាក្យពេជន៍ចោទប្រកាន់ដល់ Comelec មិនបានធ្វើការគ្រប់គ្រាន់ដើម្បីពង្រឹងសន្តិសុខនៃម៉ាស៊ីនបោះឆ្នោត ដែលបានប្រើប្រាស់នៅក្នុងថ្ងៃបោះឆ្នោតខាងមុខ។
នៅក្នុងថ្ងៃតែមួយជាមួយគ្នានោះ មានក្រុមមួយផ្សេងទៀតដែលបានអៈអាងថាជា LulzSec Pilipinas បានធ្វើការបង្ហោះនូវបញ្ជាប់ (link) នៅក្នុងអនឡាញ ដែលអៈអាងថាអាចធ្វើការទាញយកនូវមូលទិន្នន័យទាំងអស់នៃ Comelec ។ នៅក្នុងទំហំ 338GB រួមមាន 75.3លាននៃព័ត៌មានរបស់អ្នកបោះឆ្នោតម្នាក់ៗនោះ ។ នេះគឺជាប្រវត្តិសាស្ត្រមួយនៃការហេគចូលក្នុងប្រព័ន្ធរបស់រដ្ឋាភិបាល – បើតាមអ្វីដែល Trend Micro បាននិយាយ – ដែលបានលើសពីការហេគចូលទៅក្នុង OPM អាេមរិកក្នុងឆ្នាំ ២០១៥ ដែលមានតែ ២០លានតែប៉ុណ្ណោះ ហើយក៏ច្រើនជាងអ្វីដែលកើតឡើងចំពោះរដ្ឋាភិបាល Turkish ដែលត្រូវបានហេគចូលទៅទាញយកព័ត៌មានប្រជាជនប្រមាណជា ៤៩លាន ផងដែរ។
ក្រុមហ៊ុន Trend Micro បានព្រមានថា ការហេគនេះគឺអាចឲ្យប្រជាជនហ្វីលីពីនប្រឈមមុខនឹងហានិភ័យនៃឧក្រិដ្ឋកម្ម ។ ក្រុមឧក្រិដ្ឋជនអាចប្រើប្រាស់នូវសកម្មភាពជាច្រើនដោយប្រើប្រាស់ព័ត៌មានដែលបានលួចបានមក ដូចជាការគំរាមយកលុយជាដើម (extortion) ។ នៅក្នុងករណីលើកមុនស្តីពីការលួចទិន្នន័យ គឺទិន្នន័យនោះត្រូវបានគេលួចយកទៅអាក់សេសគណនីធនាគារ, ប្រមូលព័ត៌មានបន្ថែមទៀតអំពីបុគ្គលណាមួយ, បានប្រើប្រាស់ដើម្បីក្លែងបន្លំ (phishing) និងករណីជាច្រើនទៀត។
នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយចុងខែមីនា បានសរសេរថា “ខ្ញុំចង់ធ្វើការសង្កត់បញ្ជាក់ថា មូលទិន្នន័យ (database) នៅក្នុងវេបសាយ គឺអាចអាក់សេសបានដោយសាធារណៈជន។ វាមិនមានព័ត៌មានសំងាត់ឡើយនៅក្នុងវេបសាយនោះ។ យើងនឹងធ្វើការប្រើប្រាស់នូវវេបសាយផ្សេងទៀត សម្រាប់ធ្វើការបោះឆ្នោត ជាពិេសសគឺសម្រាប់រាយការណ៍អំពីលទ្ធផល ហើយដែលយើងបានការពារយ៉ាងល្អ។” ប៉ុន្តែ Trend Micro និយាយថា ខ្លួនបានធ្វើការស៊ើបអង្កេត ហើយបង្ហាញថា មានទិន្នន័យសំខាន់ៗជាច្រើនក្នុងនោះមានព័ត៌មានលិខិតឆ្លងដែន និង finger print ផងដែរ ៕
ប្រភព: www.theguardian.com ប្រែសម្រួល: SecuDemy.com