Payment card data breach affects 54 Starwood Hotels

នេះគឺជាកាវាយប្រហារមួយទៀតហើយ ទៅលើប្រព័ន្ធបង់ប្រាក់ ​(Payment) នៅតាមសណ្ឋាគារទំនើបៗ ដែលពេលនេះគឺ បណ្តាញ Starwood Hotels and Resorts ដែលក្នុងនោះមានប្រមាណជា ៥៤ សណ្ឋាគារ។

នៅក្នុងសេចក្តីប្រកាសដែលបង្ហោះនៅក្នុងវិបសាយរបស់ខ្លួន លោក Sergio Rivera ជាអគ្គនាយកនៃបណ្តាញសណ្ឋាគារ បានធ្វើការប្រកាសថា ការវាយប្រហារដោយ malware បានធ្វើឲ្យមានផលប៉ៈពាល់ទៅដល់ផ្នែកខ្លះនៃប្រព័ន្ធលក់ដូរ (sale systems) ដែលជៈឥទ្ធិពលទៅដល់សណ្ឋាគារនៃបណ្តាញ Starwood មួយចំនួនៅក្នុង North America។

លោកបានបន្តទៀតថា “យើងខ្ញុំបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ហើយធ្វើកិច្ចសហការជាមួយនឹងអង្គភាពកាដបង់ប្រាក់ (payment card org.) ដើម្បីរកនូវមូលហេតុពិតប្រាកដ”។ តែទោះបីជាមានបញ្ហាយ៉ាងនេះក៏ដោយ ក៏ខាងសណ្ឋាគារបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា “យើងចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងថា ការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន គឺជាចំនុចអាទិភាពមួយលើគេសម្រាប់ ​Starwood”

ទិន្នន័យដែលទទួលរងផលប៉ៈពាល់មាន: Cardholder names, Payment card numbers, Security codes, Expiration dates.

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះនៃសណ្ឋាគារដែលរងផលប៉ៈពាល់

ប្រភព៖

http://www.itgovernanceusa.com/blog/payment-card-data-breach-affects-54-starwood-hotels/?utm_source=Email&utm_medium=Macro&utm_campaign=S01&utm_content=2015-11-25

Exit mobile version