Operation Cleaver — Iranian Hackers Targeting Critical Infrastructure Worldwide

ប្រតិបត្តិការ Cleaver – អ្នកវាយប្រហារជនជាតិអីុរ៉ង់មានគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធគន្លឺះទូទាំងពិភពលោក

បើតាមអ្នកស្រាវជ្រាវផ្នែកសន្តិសុខអ៊ិនធឺណែតបានឲ្យដឹងថា ក្នុងរយៈពេលពីឆ្នាំកន្លងទៅនេះ អ្នកវាយប្រហារជនជាតិអ៊ឺរ៉ង់ បានធ្វើការជ្រៀតជ្រែកទៅលើបណ្តាញកុំព្យូទ័រ នៃអង្គភាពធំៗជុំវិញពិភពលោក ដោយរួមមាននូវ អាកាសចរណ៍ ការពារជាតិ សាកលវិទ្យាល័យ កងទ័ព មន្ទីរពេទ្យ ក្រុមហ៊ុនទូរគមនាគមន៍ ស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនថាមពល និងឧស្ម័ន។

នៅក្នុងឯកសារ ៨៧ទំព័រ ដែលត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុន Cylance បានឲ្យដឹងថា អ្នកវាយប្រហារដែលមានការគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ បានធ្វើការ វាយប្រហារចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ (critical infrastructure) នៃអង្គភាពប្រមាណជា ៥០ នៅក្នុងប្រទេសចំនួន ១៦ ជំុវិញពិភពលោក នៅក្នុងប្រតិបត្តិការចារកម្ម ដែលអាចអនុញ្ញាតឲ្យពួកគេ ធ្វើការបំផ្លាញហេដ្ឋារចនាសម្ព៏ន្ធជាក់ស្តែងបាន (physical damage)។ នៅក្នុងចំណោមគោលដៅ ទាំងអស់នោះ មានចំនួន ១០ គោលដៅមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Cylance បានដាក់ឈ្មោះឲ្យយុទ្ធនាការនេះថា “Operation Cleaver” ដែលមានគោលបំណងក្នុងការប្រមូលយកនូវទិន្នន័យពីស្ថាប័នជាច្រើន។ ក្រុមអ្នកវាយប្រហារនេះ ត្រូវបានរាយការណ៍ថាបានលួចយកនូវព័ត៌មានសំងាត់ ហើយគ្រប់គ្រងទៅលើបណ្តាញជាច្រើន នៅក្នុងប្រទេស Canada, China, England, France, Germany, India, Israel, Kuwait, Mexico, Pakistan, Qatar, Saudi Arabia, South Korea, Turkey, the United Arab Emirates និង the U.S.។

តើអ្វីទៅដែលជាគោលបំណងពិតប្រាកដនៅពីក្រោយយុទ្ធនាការ “Operation Cleaver” នេះ? ក្រុមហ៊ុន Cylance សង្ស័យថា វាគឺជាការសងសឹក ទៅលើ US និង Israel ដែលបានធ្វើការបង្កើតនូវ Stuxnet Worm ដែលប៉ៈពាល់ទៅដល់កម្មវិធីនុយក្លេអែរអ៊ឺរ៉ង់កាលពីប៉ុន្មានឆ្នាំមុន ហើយនឹងការដំណើរការនូវយុទ្ធនាការចារកម្ម ដោយប្រើប្រាស់ Flame និង Duqu ជាដើម។

នៅក្នុងយុទ្ធនាការ Operation Cleaver ក្រុមនេះបានប្រើប្រាស់នូវកម្មវិធីបង្កើតឡើងដោយខ្លួនឯង (custom software) ដើម្បីធ្វើការវាយប្រហារទៅលើ critical infrastructure ហើយទាញយកនូវព័ត៌មានសំខាន់ៗ ពីជនរងគ្រោះ។ ពួកគេប្រើប្រាស់នូវ SQL Injection, Spear Phishing, Water-Holing ហើយនឹងវិធីសាស្ត្រផ្សេងៗទៀត ដើម្បីជ្រៀតចូលទៅក្នុងបណ្តាញ។

ក្រុមហ៊ុន Cylance បានបន្តទៀតថា ក្នុងពេលនេះក្រុមអ្នកវាយប្រហារបានសង្កត់ធ្ងន់តែទៅលើការប្រមូលព័ត៌មានប៉ុណ្ណោះ ប៉ុន្តែវាក៏មាននូវសមត្ថភាពក្នុងការ ដំណើរការការវាយប្រហារ (cyber attack) ផ្សេងៗផងដែរ។ នៅក្នុងរបាយការណ៍នេះ មិនបានបង្ហាញនូវឈ្មោះនៃអង្គភាពដែលពាក់ព័ន្ធឡើយ ប៉ុន្តែបើតាម Reuters បានបង្ហាញបញ្ជីឈ្មោះរួមមាន California power company Calpine Corp, Saudi Arabia’s petroleum and gas company Aramco, Mexican-state-owned Petroleos Mexicanos or Pemex, Qatar Airlines និង Korean Air ។

លោក Hamid Babaei ដែលជាអ្នកនាំពាក្យរបស់អ៊ឺរ៉ង់ បានធ្វើការបដិសេធន៍ទៅលើរបាយការណ៍នៃក្រុមហ៊ុន Cylance ដោយថា វាគឺជារបាយការណ៍ដែល គ្មានមូលដ្ឋាន ហើយធ្វើឲ្យរដ្ឋាភិបាលអ៊ឺរ៉ង់ខូចកេរ្តិ័ឈ្មោះ ។

ព័ត៌មានបន្ថែម៖

http://www.cylance.com/operation-cleaver/

Exit mobile version