ប្រយ័ត្ន៖ ការបោកប្រាស់ លក់ម៉ាសតាមអនឡាញ ក្នុងសម័យ Covid-19

ថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គមហ្វេសប៊ុកបានលាតត្រដាងនូវការបោកប្រាស់លក់ម៉ាស អនឡាញ ដោយឱ្យអតិថិជនធ្វើការផ្ទេសាច់ប្រាក់ហើយ តែមិនបានដឹកទំនិញអោយឡើយ។

បើតាមគណនី Bunthorng Oeun បានសរសេរថា៖​

@ម្ចាស់ Page (KhMovie) នេះបានបោកប្រាប់ទឹកប្រាក់របស់យេីង​ ខ្ញុំ​ដោយមិនប្រគល់​ ទំនិញអោយខ្ញុំ ដូចកំណត់​ ។ លោកបានក្បត់សេចក្តីទុកចិត្តដោយរកសុី​ មិនពិតប្រាកដ ។ ខ្ញុំមាន​ ភស្តុតាង​ គ្រប់គ្រាន់​ សម្រាប់ប្តឹងលោកហេីយ​ ។ពេលនេះ ABAក៏បាន Block គណនេយ្យ​របស់លោកដែរ។ ទឹកប្រាក់មិនច្រេីន​ ទេតែ​ ខ្ញុំមិនចង់​ អោយលោកឯងដេីរ​ បោកគេទៀត​ ។ ខ្ញុំបាន​ផ្ញេីរភស្តុងទៅ​ ប៉ូលីស​ហេីយ។

ចំែណកឯអតិថិជនម្នាក់ទៀត ដែលមានគណនី MiNi Wallet Shop ក៏បានថតជាវិដេអូរៀបរាប់អំពីបញ្ហាស្រដៀងខាងលើនេះផងដែរ៖

សូមប្រយ័ត្ន! ! ពេលទិញម៉ាស​ កុំអោយដូចខ្ញុំ​ 😡🔥

ផេកលក់ម៉ាស​បោកប្រាស់។ លេខ​ដែលជនបោកប្រាស់នេះ​អោយខ្ញុំផ្ញេីលុយគឺ​ 076-207-9324​ ។ 
សូម​បងប្អូន​ប្រយ័ត្ន​ មានផេកលក់ម៉ាសបោកប្រាស់ច្រេីនណាស់។ 

សូមជួយ​ Share អោយសមត្ថកិច្ចដឹកលឺផង​ ដេីម្បីកុំអោយប្រជាពលរដ្ឋយេីងចាញ់បោកមនុស្សថោកទាបបន្ដទៀត​ កុំអោយដូចខ្ញុំ។

ខាងក្រោមនេះគឺជាវិដេអូ បង្ហាញអំពីការទិញដូរម៉ាសតាមរយៈទំព័រហ្វេសប៊ុកនោះ

https://secudemy.com/wp-content/uploads/2020/03/scam-selling-mask.mp4
វិដេអូបង្ហាញពីការបោកប្រាស់

បើសិនជាអស់លោកអ្នកជួបប្រទះការបោកប្រាស់តាមរយៈអនឡាញដូចករណីខាងលើនេះ លោកអ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបាន ដោយចុចទីនេះ

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com. 
​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
Exit mobile version