Onion Ransomware News: Improved Version of CTB-Locker Emerges

ជំនាន់ថ្មីនៃ CTB-Locker កំពុងតែវាយលុក

ជំនាន់ថ្មីនៃកម្មវិធីប្រភេទចាប់ជម្រិត ​ransomware បានចាប់ផ្តើមវាយលុកនៅកម្ពុជាយើងនេះហើយ។ ទោះបីជាវាត្រូវបានគេហៅថាយ៉ាងណាក៏ដោយ CTB-Locker គឺជាប្រភេទកម្មវិធី Cryptolocker ដែលធ្វើការ encrypts រាល់ឯកសារ (files) របស់អ្នកទាំងអស់ដែលមាននៅក្នុងម៉ាស៊ីនរបស់អ្នក ហើយទាមទារឲ្យអ្នកធ្វើការបង់ប្រាក់ដើម្បី decrypt ឯកសារទាំងអស់នោះមកវិញ។

CTB-Locker ឬក៍ Curve Tor Bitcoin Locker គឺវាមានភាពខុសគ្នាទៅនឹងមេរោគ ransomeware ដទៃទៀតដោយសារតែវាប្រើប្រាស់នូវ បណ្តាញ Tor Project’s anonymity network ដើម្បីធ្វើការលាក់ខ្លួនពីការប្រឹងប្រែងតាមកំចាត់ (មេរោគប្រភេទនេះវាពឹងផ្អែកទាំងស្រុងទៅលើ command and control – C&C – server)។ ការប្រើប្រាស់នូវ TOR នេះក៍បានជួយបញ្ជៀសការ ចាប់បានរកឃើញនិងប្លុកវាចោលផងដែរ។ យន្តការ មួយទៀតដែលធ្វើការការពារ ការគ្រប់គ្រង CTB-Locker ផងដែរនោះ គឺការទទួលយកតែ Bitcoin (anonymous crypto-currency)។

ស្វែងយល់បន្ថែម >> តើអ្វីទៅជា RansomWeb?

លោក Fedor Sinitsyn ដែលជាអ្នកជាន់ខ្ពស់ខាងវិភាគមេរោគនៅ Kaspersky Lab បានប្រាប់ដល់ Daily ថា “ការលាក់នូវ command and control server នៅក្នុងបណ្តាញអនាមិក TOR ធ្វើឲ្យមានភាពលំបាកក្នុងការស្រាវជ្រាវដើម្បីចាប់ខ្លួនឧក្រិដ្ឋជន ហើយការប្រើប្រាស់នូវ unorthodox cryptographic scheme បានធ្វើឲ្យការ decrypt ឯកសារមកវិញគឺមិនអាចទៅរួចឡើយ ទោះបីជាចរាចរទិន្នន័យត្រូវបានចាប់ស្ទាក់ រវាងមេរោគ និងម៉ាស៊ីនមេក៏ដោយ។ កត្តាទាំងនេះ បានធ្វើឲ្យវាជាការគំរាមគំហែងដ៏គ្រោះថ្នាក់មួយ។”

ខាងក្រោមនេះគឺជារូបភាព ដែលអ្នកប្រើប្រាស់នៅកម្ពុជាយើងជួបប្រទៈ

ការការពារ

យន្តការប្រឆាំងទៅនឹងមេរោគប្រភេទនេះ គឺត្រូវធ្វើការចម្លងទុក (back-up) នូវរាល់ឯកសាររបស់អ្នកជាប្រចាំ (ប្រចាំថ្ងៃ ឬសប្តាហ៍)។ អ្នកក៍ត្រូវដំណើរការនូវ កម្មវិធីកំចាត់និងទប់ស្កាត់មេរោគ ដែលខ្លាំង ហើយចូរប្រាកដថា software, operating systems, និងកម្មវិធីទាំងអស់ គឺបានធ្វើបច្ចុប្បន្នភាពចុងក្រោយ។ នៅពេលដែលអ្នកបានឆ្លងមេរោគនេះហើយ គឺវាគ្មាននូវវីធីសាស្ត្រណាដើម្បីទាញយកវាមកវិញឡើយ។ អ្នកត្រូវតែបង់លុយ តែមិនមានការធានាថា អ្នកនឹងទទួលបាន ឯកសាររបស់អ្នកមកវិញឡើយ។

ចូលចិត្ត ឬមិនចូលចិត្ត មេរោគប្រភេទចាប់ជំរិត គឺជាអាជីវកម្មដ៏ធំ ហើយវាមើលទៅនឹងក្លាយទៅជាបញ្ហាដ៍ធំទៅថ្ងៃខាងមុខ ដោយសារតែការរស់នៅសព្វថ្ងៃ និងឧបករណ៍ពាក់ព័ន្ធ ត្រូវបានបញ្ចូលគ្នាដែលគេហៅថា “Internet of Things”។

ស្វែងយល់បន្ថែមជាមួយវិដេអូខាងក្រោម៖

[mom_video type=”youtube” id=”Gz2kmmsMpMI”]
Exit mobile version