ទាញយកកម្មវិធី Android -> https://goo.gl/CNGQdi
តាមដានជាមួយយើងខ្ញុំក្នុងហ្វេសប៊ុក https://www.facebook.com/SecuDemycom-592241344275282/
បើតាមវេបសាយ Channel NewsAsia បានឲ្យដឹងថា ដើម្បីជាយន្តការការពារប្រឆាំងទៅនឹងការវាយប្រហារតាមប្រព័ន្ធអុិនធឺណិត ហើយបង្កើតនូវ មជ្ឈដ្ឋានធ្វើការងារមួយកាន់តែមានសុវត្ថិភាពជាងមុន កុំព្យុទ័រធ្វើការងាររបស់មន្ត្រីសាធារណៈនឹងមិនមានការអាក់សេសទៅកាន់អិុនធឺណិតតទៅទៀតឡើយនៅក្នុងខែមិថុនា ឆ្នាំក្រោយ។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ (ទី៧ ខែមិថុនា) កន្លងទៅនេះ ដែលខាង Channel NewsAsia ទទួលបាន ភ្នាក់ងារ IDA (Infocomm Development Authority of Singapore) បាននិយាយថា មន្ត្រីសាធារណៈទាំងឡាយនៅតែអាចយធ្វើការអាក់សេសទៅកាន់អិុនធឺណិតបានជាធម្មតា ប៉ុន្តែដោយប្រើប្រាស់កុំព្យូទ័រផ្សេង ឬលើឧបករណ៍ចល័ត (ដែលអាចជារបស់ផ្ទាល់ខ្លួន ឬរបស់អង្គភាព) ។
នៅក្នុងការឆ្លើយតបទៅនឹងចម្ងល់របស់អ្នកសារព័ត៌មាន មន្ត្រីខាង IDA បាននិយាយថា រដ្ឋាភិបាលជានិច្ចជាកាលធ្វើការត្រួតពិនិត្យទោលើសន្តិសុខព័ត៌មានវិទ្យារបស់ប្រទេស ដើម្បីធ្វើការណេតវើកកាន់តែមានសន្តិសុខជាងមុន ។
អ្នកនាំពាក្យបានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមធ្វើការចែកអោយដាច់ពីគ្នារវាងកុំព្យូទ័រធ្វើការងារ និងកុំព្យូទ័របើកអិុនធឺណិត នៃមន្ត្រីសេវាសាធារណៈ ហើយនឹងជាបន្តបន្ទាប់ឈានទៅកាន់មន្ត្រីទាំងអស់នៅក្នុងរយៈពេល ១ឆ្នាំ ។”
នៅក្នុងសេចក្តីប្រកាសនោះក៏មាននិយាយដែលថា ក្រសួងមួយចំនួនបានកំពុងពិនិត្យនូវបញ្ហានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីខាងក្រសួងអប់រំបានមានប្រសាសន៍ថា រាល់គ្រូទាំងអស់បាននឹងកំពុងធ្វើការងារនៅលើណេតវើកមួយដាច់ដោយឡែក ដែលមិនភ្ជាប់ជាមួយនឹងណេតវើករបស់រដ្ឋាភិបាលឡើយ (Government Enterprise Network) ហើយនឹងនៅតែមានលទ្ធភាពអាក់សេសទៅកាន់ធនធានសម្រាប់បង្រៀន និងសិក្សានៅលើអិុនធឺណិតចេញពីកុំព្យូទ័ររបស់ពួកគាត់។
កាលផ្លាស់ប្តូរនេះ នឹងចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ២០១៧ ។ Channel NewsAsia បានដឹងថា មានសេវាកម្មមួយចំនួនដូចជា Gmail, Dropbox និង WeTransfer ត្រូវបានគេបិទមិនឲ្យប្រើប្រាស់ឡើយ ។
ភ្នាក់ងារ The Cyber Security Agency (CSA) បាននិយាយថា ខ្លួនកំពុងធ្វើការងារជាមួយនឹង Government Technology Agency GovTech ដើម្បីបំពេញមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព និងមានសន្តិសុខ។ បើតាមលោក Davi Koh ជានាយកប្រតិបត្តិរបស់ CSA បានឲ្យដឹងថា ”រដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងការការពាររាល់ទិន្នន័យសំខាន់ៗ និងព័ត៌មាននានាដែលពាក់ព័ន្ធជាមួយប្រជាជន – ហេតុដូច្នេះហើយ យើងត្រូវតែធ្វើយ៉ាងណាឲ្យ ប្រព័ន្ធព័ត៌មានរបស់រដ្ឋាភិបាលមានសុវត្ថិភាព។” ការប្រើប្រាស់នូវកុំព្យូទ័រផ្សេងដើម្បីអាក់សេសទៅកាន់អិុនធឺណិត វាបានជួយការពារទៅលដល់អ្នកវាយប្រហារមិនឲ្យប្រើប្រាស់នូវអិុនធឺណិត ក្នុងការបញ្ចូលនូវមេរោគ (malware) ចូលទៅកាន់កុំព្យូទ័ររដ្ឋាភិបាល ។
លោកបានបន្តទៀតថា មានសកម្មភាពមួយចំនួនដែលត្រូវបានទប់ស្កាត់ ដូចជាការចុចទៅលើបញ្ជាប់ (link) នៅក្នុងអីុម៉ែលក្លែងក្លាយ (phishing) ដែលអ្នកវាយប្រហារទាំងអស់ចង់ឲ្យប្រើប្រាស់ចាញ់បោក រួចចុចទៅលើបញ្ជាប់ទាំងនោះ ៕
ប្រភព: Channel NewsAsia ប្រែសម្រួល: SecuDemy.com