Nipper – Toolkit Web Scan for Android

NIPPER: កម្មវិធីដំណើរការនៅក្នុង Android សម្រាប់ធ្វើការស្កេនវិបសាយ

NIPPER គឺកម្មវិធីដំបូងគេបំផុតសម្រាប់ធ្វើការស្កេនរកចំណុចខ្សោយរបស់វិបសាយ ដំណើរការនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android (iOS កំពុងត្រូវបានអភិវឌ្ឍ)។ កម្មវិធីនេះ គឺផ្តោតចំបងដំបូងទៅលើ វិបសាយដែលប្រើប្រាស់ប្រភេទ CMS (WordPress, Drupal, Joomla)។

នៅក្នុងជំនាន់ទី ១ នៃកម្មវិធីនេះ វាមានមុខងារ ១០យ៉ាងផ្សេងៗគ្នា ដើម្បីប្រមូលព័ត៌មានអំពី URL ណាមួយ។ មុខងារទាំងនោះរួមមានដូចខាងក្រោម៖

– IP Server
– CMS Detect & Version
– DNS Lookup
– Nmap SERVER IP ports
– Enumeration Users
– Enumeration Plugins
– Find Exploit Core CMS
– Find Exploit DB
– Solve CloudFlare

ពេលតំឡើងកម្មវិធីនេះវាមិនត្រូវការ ROOT ឡើយ ហើយវាអាចដំណើរការបានចាប់ពី Android 2.3 L ឡើងទៅ។

ទាញយកកម្មវិធី

https://play.google.com/store/apps/details?id=com.websecuritydev.nipper

Exit mobile version