មេរោគថ្មីអាចឆ្លងទៅកាន់ផលិតផល Apple របស់អ្នកតាមរយៈ USB
នាថ្ងៃនេះ ក្រុមហ៊ុន Palo Alto Networks បានបញ្ចេញនូវឯកសារនៃការស្រាវជ្រាវទៅលើមេរោគ WireLurker ដែលជាខ្សែស្រឡាយនៃមេរោគ មានគោលដៅវាយប្រហារទៅលើប្រព័ន្ធ Mac OS និង iOS ក្នុងរយៈពេល ៦ខែកន្លងទៅនេះ។ យើងជឿជាក់ថា មេរោគនេះ គឺជាមេរោគជំនាន់ថ្មី ដែលវាយប្រហារ ទៅលើ Apple’s Desktop និង Mobile platforms ដោយផ្អែកទៅលើកត្តាមួយចំនួនដូចខាងក្រោម៖
– ក្នុងចំណោមខ្សែស្រឡាយនៃមេរោគ ដែលឆ្លងតាមរយៈ Trojans / repackaged OS X applications វាគឺមានរីករាលដាលធំបំផុត ដែលមិនធ្លាប់បានជួយប្រទៈ
– វាគឺជាមេរោគទី២ ដែលត្រូវបានស្គាល់ថា បានវាយប្រហារទៅលើឧបករណ៍ iOS តាមរយៈ OS X តាម USB
– វាគឺជាមេរោគទី១ ដែលអាចធ្វើការបង្កើតនូវកម្មវិធី iOS មិនល្អដោយស្វ័យប្រវត្តិបាន តាមរយៈការជំនួស binary file
– វាគឺជាមេរោគទី១ ដែលអាចឆ្លងទៅកាន់កម្មវិធី iOS ដ៏ទៃទៀត ស្រដៀងគ្នាទៅនឹងមេរោគធម្មតាដែរ
– វាគឺជាមេរោគទី១ ដែលអាចបញ្ចូលកម្មវិធីផ្សេងៗនៅលើឧបករណ៍ iOS ដែលមិន Jailbreak
WireLurker ត្រូវបានគេប្រើប្រាស់ដើម្បីឆ្លងទៅលើកម្មវិធី OS X ចំនួន 476 នៅក្នុង Maiyadi App Store (Mac Application) របស់ចិន។ នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ កម្មវិធីទាំង 467 នោះត្រូវបានទាញយកច្រើនជាង 356,104 ដង ដែលអាចប៉ៈពាល់ដល់អ្នកប្រើប្រាស់ រាប់រយពាន់នាក់។
អ្នកប្រើប្រាស់ត្រូវបានណែនាំ ឲ្យធ្វើតាមជំហានខាងក្រោម ដើម្បីជៀសផុតពីេមរោគនេះ ឬករណីប្រហាក់ប្រហែល៖
– សហគ្រាសទាំងឡាយគួរតែប្រាកដថា ចរាចរទិន្នន័យនៃឧបករណ៍ចល័តរបស់ខ្លួន គឺឆ្លងកាត់ប្រព័ន្ធការពារការគំរាមកំហែង (ដាក់កម្មវិធីទប់ស្កាត់មេរោគ)
– បញ្ចូលនូវកម្មវិធីកំចាត់/ទប់ស្កាត់មេរោគ សម្រាប់ Mac OSX និងធ្វើបច្ចុប្បន្នភាពជាប្រចាំ
– នៅក្នុង OS X System Preferences ក្នុង “Security & Privacy,” ជ្រើសរើសយក “Allow apps downloaded from Mac App Store (or Mac App Store and identified developers)”
– មិនត្រូវធ្វើការទាញយក ហើយដំណើរការនូវកម្មវិធី Mac ឬហេ្គមពីទីតាំងមិនស្គាល់ប្រភពច្បាស់លាស់
– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS របស់អ្នកនៅគ្រប់ឧបករណ៍អ្នក
– មិនត្រូវទទួលយក (accept) នូវ profile នានា ដែលមិនស្គាល់
– មិនត្រូវភ្ជាប់ឧបករណ៍ iOS របស់អ្នកជាមួយនឹងកុំព្យូទ័រមិនទុកចិត្ត
– មិនត្រូវធ្វើការបញ្ចូលថ្មឧបករណ័ iOS របស់អ្នកពីប្រភពមិនស្គាល់ ឬមិនទុកចិត្ត
– មិនត្រូវធ្វើការ Jailbreak ឧបករណ៍ iOS របស់អ្នកឡើយ
ព័ត៌មានបន្ថែម៖
http://researchcenter.paloaltonetworks.com/2014/11/wirelurker-new-era-os-x-ios-malware/