NASA Subdomain was hacked

ចំនុចខ្សោយដ៏សាមញ្ញមួយនៅក្នុងគេហទំព័រ របស់ NASA ដែលអាចនាំឲ្យគេវាយប្រហារ។ ពេលនេះ Hacker ដែលមានឈ្មោះថា “poison-root” បានធ្វើការកែប្រែមុខគេហទំព័រ (defacement) នៃ sub domain របស់  NASA (http://spaceyourface.nasa.gov)។

គេហទំព័រដែលមានក្នុង Sub Domain នោះ ដំណើរការ Web Application ដោយប្រើប្រាស់ Flash ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការបង្កើតនូវ វិដេអូអស់សំណើច មួយចំនួន ដោយប្រើប្រាស់មុខ របស់អ្នកប្រើប្រាស់។ Hacker បាននិយាយថា គាត់បានរកឃើញនូវ form មួយនៅលើវិបសាយ ដែលអាចអនុញ្ញាតឲ្យធ្វើការ បញ្ជូន file ប៉ុន្តែដោយមិនមានការផ្ទៀងផ្ទាត់ នូវ extension របស់វាឡើយ ហេតុដូចនេះហើយ ខ្ញុំអាចធ្វើការបញ្ជូននូវ PHP Shell Script ទៅកាន់ម៉ាស៊ីនមេនោះ។

Hacker បានបន្ថែមទៀតថា ដោយសារតែមានសិទ្ធីតិចតួច គាត់មិនអាចធ្វើការកែ នូវឯកសារណាមួយឡើយ ប៉ុន្តែអាចធ្វើការបញ្ជូនពាក្យខ្លះ ទៅកាន់គេហទំព័រ។

ប្រភព៖ AreYouHackProof
Exit mobile version