Microsoft Official Blog and Twitter account hacked

វាគឺជាថ្ងៃអាក្រក់សម្រាប់ក្រុមហ៊ុន Micrsooft Patch Management និង ⁣Incident Response Team។ ក្រុម hacker ដែលមានឈ្មោះល្បីល្បាញគឺ Syrian Electronic Army (SEA) បានធ្វើការជ្រៀតចូល (hacked)  ដោយជោគជ័យទៅលើគណនីផ្លូវការ official Twitter Account (@MSFTNews), Xbox support។ ក្រុម SEA ក៏បានធ្វើការ defaced ទៅលើប្លុក Microsoft TechNet (blogs.technet.com) ផងដែរ។ ក្រុមហ៊ុនម៉ៃក្រូសូហ្វ បាននិយាយថា ស្ថានការណ៍ស្ថិតនៅក្រោមគ្រប់គ្រង ហើយមិនមានទិន្នន័យអតិថិជន ត្រូវបានលេចធ្លាយឡើយ។

Microsoft-Blog-Hack-02

វាមើលទៅហាក់ដូចជាក្រុម SEA មានការភ្ជាប់ទៅកាន់ប្រព័ន្ធផ្ទៃក្នុងនៃ mailer system នៃក្រុមហ៊ុនម៉ៃក្រូសូហ្វ ដូចដែលក្រុម SEA បានចែកចាយនូវ screenshort នៃការទំនាក់ទំនងផៃ្ទក្នុង រវាងក្រុមទំនាក់ទំនងសាធារណៈ និង Steve Clayton ដែលជាអ្នកគ្រប់គ្រងទទួលខុសត្រូវ Microsoft Corporate Media Plateforms។

Microsoft-Blog-Hack-03

Exit mobile version