យោងតាមការផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា៖ ដើម្បីការពារឯកសាររបស់លោកអ្នកពីការលួចមើល ឬប្រើប្រាស់ដោយពុំមានការអនុញ្ញាត លោកអ្នកត្រូវធ្វើការចាក់សោរកាពារ និងចែករំលែកកូនសោរដល់បុគ្គលដែលលោកអ្នកអនុញ្ញាតឲ្យមើល ឬប្រើប្រាស់ឯកសារប៉ុណ្ណោះ។
ថ្ងៃនេះក្រុមការងារសូមលើកយកវិធីសាស្ត្រងាយៗ ដើម្បីធ្វើការចាក់សោរឯកសារ ក្នុងកម្មវិធី Microsoft Office និងកម្មវិធី Acrobat Reader ដូចខាងក្រោម៖
១. វិធីចាក់សោរឯកសារ Microsoft Office
– បើកឯកសារ Word Excel ឬ Powerpoint ក្នុងកម្មវិធី Microsoft Office
– ជ្រើសរើសយក Menu -> Info -> Protect Document -> Encrypt with Password
– បញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង OK
– វាយបញ្ចូលលេខសម្ងាត់ដដែលម្តងទៀត -> ចុចលើប៊ូតុង OK
– សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)
២. វិធីចាក់សោរឯកសារ Adobe Acrobat (PDF)
– បើកឯកសារ PDF ក្នុងកម្មវិធី Adobe Acrobat
– ជ្រើសរើសយក Tools -> Protect-> Encrypt with Password
– ជ្រើសរើស Yes លើផ្ទាំង Pops up
– ជ្រើសរើស “Require a Password to open the document” និងវាយបញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង Apply
– សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280