Microsoft Office Blog hacked

កាលពីយប់ម្សិលមិញនេះ ក្រុមហ៊ុនមៃ៉ក្រូសូហ្វទទួលរងនូវការវាយប្រហារមួយទៀតពី សំណាក់ក្រុម SEA ដែលជាក្រុមមួយដែលគេសន្មតថា បានភ្ជាប់ខ្លួនទៅនឹងប្រធានាធិបតី Bashar al-Assad។

ក្រុម ⁣SEA នេះគឺមានប្រជាប្រិយភាពបំផុតក្នុងការវាយប្រហារបែប phishing ហើយប្រើប្រាស់នូវវិធីសាស្រ្តដូចគ្នានេះ ដើម្បីវាយប្រហារទៅលើគណនីផ្លូវការ Twitter របស់ Microsoft News, Xbox Support, និង Skype ហើយក័បានធ្វើការ deface ទៅលើ Microsoft, Skype official Blog pages ផងដែរ នាប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

MS-Blog-01

កាលពីម្សិលមិញនេះ ក្រុមហ៊ុនមៃ៉ក្រូសូហ្វទើបតែបានធ្វើការ ដាក់បញ្ចូលថ្មីនូវ វិបសាយរបស់ខ្លួនគឺ⁣ Microsoft Office’s Blog ហើយក្រុម SEA ជាថ្មីម្តងទៀតបានធ្វើការវាយប្រហារបានដោយ  ជោគជ័យ។ ក្រុម SEA បានធ្វើការដាក់ឃ្លាដូចដែលមានក្នុងរូបខាងក្រោម៖

MS-Blog-00

មុននេះផងដែរ ក្រុមនេះ បានធ្វើការឌឺដងដាក់ Microsoft ថា “changing the CMS will not help you if your employees are hacked and they don’t know about that”

MS-Blog-02

MS-Blog-03

Exit mobile version