ម៉ៃក្រូសូហ្វ៖ Internet Explorer និង Windows មានចំនុចខ្សោយ FREAK
កាលពីដើមសប្តាហ៍នេះ ព័ត៌មានស្តីពីការវាយប្រហារ FREAK (Factoring RSA Export Keys) រួចមកហើយ។ ក្នុងពេលភ្លាមៗនោះ វាត្រូវបានគេជឿ ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Windows គឺមិនទទួលរងគ្រោះទេ។ ប៉ុន្តែក្នុងពេលនេះ Microsoft បានចេញសេចក្តីប្រកាសថា ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ក៏ទទួលរងផលប៉ៈពាល់ផងដែរ ហើយបានផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់ធ្វើការស្វែងយល់ និងរង់ចាំរហូតដល់មានកម្មវិធីជួសជុល (patch) ។ ប្រព័ន្ធប្រតិបត្តិការ ដែលរងគ្រោះមានដូចជា Windows Server 2003, Vista (all flavors), Server 2008, និងរាល់ជំនាន់របស់ Windows ដោយរួមមាន Windows RT ផងដែរ ។ Internet Explorer 11 ទោះបីជាវាត្រូវបានបច្ចុប្បន្នភាពចុងក្រោយក៏ដោយ ក៏វានៅតែបង្ហាញនូវចំនុចខ្សោយផងដែរ។
Google បានធ្វើការជួសជុលនូវ Chrome សម្រាប់ Mac រួចរាល់ទៅហើយដើម្បីបិទនូវបញ្ហា ហើយ Firefox គឺត្រូវបានគេមើលឃើញថាមានសុវត្ថិភាព នៅគ្រប់ប្រព័ន្ធប្រតិបត្តិការ ។ ការជួសជុលនៅលើ iOS និង OS X កំពុងតែដំណើរការនៅឡើយ ហើយក្រុមហ៊ុន Apple មិនទាន់បញ្ជាក់ពេលវេលាពិតប្រាកដនៅឡើយទេ។