ចោរព័ត៌មានវិទ្យាបានបំពានអុីម៉ែលរបស់រដ្ឋាភិបាលអាមេរិក និងអឺរ៉ុប តាមរយៈកំហុសឆ្គងមាននៅក្នុងផលិតផលរបស់ Microsoft ៖
1. ចោរព័ត៌មានវិទ្យាជនជាតិចិនបានកំណត់គោលដៅជុំវិញអង្គភាពចំនួន 25 ដោយវាយលុកទៅលើកំហុសឆ្គងនៅក្នុងសេវាកម្ម Cloud email របស់ Microsoft ដោយផ្តោតជាចម្បងទៅលើស្ថាប័នរដ្ឋាភិបាលនៅអឺរ៉ុបខាងលិច សម្រាប់ការងារចារកម្ម ការលួចទិន្នន័យ និងការអាក់សេសទៅលើ credential។ ក្រុមចោរព័ត៌មានវិទ្យានេះ ត្រូវបានដាក់ឈ្មោះបណ្តោះអាសន្នថា ‘Storm-0558’ ហើយ បានចូលទៅអាក់េសសទៅលើ Outlook email client services។
2. ក្រុមហ៊ុន Microsoft បានចាប់ផ្តើមស៊ើបអង្កេតឧប្បត្តិហេតុនៅក្នុងខែមិថុនា បន្ទាប់ពីអតិថិជនម្នាក់បានរាយការណ៍អំពីកំហុសឆ្គង ដែលត្រូវបានរកឃើញដំបូងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft អះអាងថាបានជួសជុលទៅលើកំហុសឆ្គងនេះដោយជោគជ័យសម្រាប់អតិថិជនទាំងអស់ និងបានទប់ស្កាត់សកម្មភាពរបស់ក្រុមចោរព័ត៌មានវិទ្យា។ ទោះយ៉ាងណាទំហំនៃព័ត៌មានដែលត្រូវគេលួចនោះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
3. ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ Microsoft បានសហការជាមួយ ទីភ្នាក់ងារការពារតាមអុីនធឺណិតរបស់ក្រសួងសន្តិសុខមាតុភូមិ (Homeland Security) និងទីភ្នាក់ងារសន្តិសុខអុីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) ដើម្បីដោះស្រាយការបំពាននេះ។ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាអាមេរិកក៏កំពុងតាមដានឧប្បត្តិហេតុនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។
Source:
https://therecord.media/chinese-hackers-breached-us-and-european-governments
Cover: bleepingcomputer