គេហទំព័រថ្មីរបស់លោក Kim Dotcom ដែលយើងទាំងអស់គ្នាទទឹងរងចាំ ជាយូរមកហើយនោះ បានមកដល់ហើយគឺ Mega.co.nz ហើយត្រូវបានដាក់ឲ្យ ដំណើរ ការជាសាធារណៈចាប់ពីថ្ងៃនេះ។ លោកបានសរសេរនៅក្នុង Twitter របស់លោកថា៖ ក្នុងពេលនេះកាលពីឆ្នាំមុន គេហទំព័រ MegaUpload ត្រូវបានកំទេចដោយ រដ្ឋាភិបាលអាមេរិច។ សូមស្វាគមន៍ គេហទំព័ថ្មី Mega.co.nz ។
សេវាកម្មថ្មីនេះនឹងរួមបញ្ជូលទាំង ការភ្ជាប់តាមរយៈ mobile , instant messaging និង word processing ស្រដៀងទៅនឹង Dropbox ព្រមជាមួយនឹង សេវាកម្ម hosting, e-mail និង domain-name ផងដែរ។
សម្រាប់អ្នកប្រើប្រាស់ធម្មតា (មិនបង់ថវិការ) ទទួលបាន 50GB សម្រាប់ប្រើប្រាស់។ អ្នកប្រើប្រាស់បង់ប្រាក់អាចធ្វើការជ្រើសរើស ៣ជម្រើស៖ 500GB, 2TB និង 4TB ដែលនឹងត្រូវបង់ 13.29$, 26.59$ និង $39.90 ក្នុង១ខែ។
ចរាចរណ៍មកកាន់វិបសាយគឺមានកម្រិតខ្ពស់ រួចទៅហើយក្នុងពេលនេះ ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ កើនឡើងដល់ ពាន់នាក់ក្នុងមួយនាទី លោក Kim Dotcom បានបញ្ជាក់បន្ថែម។
អ្នកអាចធ្វើការចុះឈ្មោះនៅក្នុងវិបសាយ Mega.co.nz ដោយខ្លួនអ្នកផ្ទាល់។ ចូរធ្វើការព្យាយាមជាច្រើនដង បើសិនជាអ្នកជួបបញ្ហាបើកមិនបាន ដោយសារកត្តា មានអ្នកប្រើប្រាស់ច្រើន។