McAfee predicts coming threats 2013

ក្រុមហ៊ុន McAfee បាចចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនមានឈ្មោះថា “2013 Threat Predictions Report” ដែលបានបង្ហាញ នូវការគំរាមគំហែងធំៗដែលនឹងអាច កើតមានឡើងក្នុងឆ្នាំ ២០១៣។ ដោយប្រើប្រាស់នូវយន្តការ Global Threat Intelligence (GTI) របស់ខ្លួន ក្រុមការងារ McAfee Labs បានធ្វើការវិភាគនូវទិន្នន័យនៅលើ malware ចំនុចខ្សោយ និងការគំរាមគំហែងក្នុងឆ្នាំ ២០១២ ដើម្បីធ្វើការប៉ាន់ស្មានថាតើនឹងមានអ្វីកើតឡើងក្នុងឆ្នាំ២០១៣។

ក្នុងឆ្នាំថ្មីនេះ McAfee បានធ្វើការប៉ាន់ស្មានថា ការគំរាមគំហែងទៅលើឧបករណ៍ចល័ត (mobile device) នឹងក្លាយទៅជា គោលដៅចាប់អារម្មណ៍នៃ cybercriminal, ឥទ្ធិពលនៃក្រុមសកម្មជន Anonymous នឹងធ្លាក់ចុះ និងការវាយប្រហារធំៗដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនឹង កើនឡើង។

ទាញយករបាយការណ៍លំអិត

 

Exit mobile version