Malware Is Still Spying On You Even When Your Mobile Is Off

អ្នកស្រាវជ្រាវផ្នែកសន្តិសុខបានរកឃើញនូវមេរោគ Android Torjan ថ្មីមួយ ដែលធ្វើឲ្យប្រើប្រាស់ (ជនរងគ្រោះ) ជឿជាក់ថាពួកគេបានបិទទូរស័ព្ទរបស់ខ្លួនទៅហើយ តែតាមការពិតវានៅតែធ្វើ ចាររកម្ម (spy) នៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ពីក្រោយខ្នង (background)។

មេរោគថ្មីមួយដែលត្រូវបានរកឃើញនោះមានឈ្មោះថា PowerOffHijack ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវសន្តិសុខមកពីក្រុមហ៊ុន AVG Antiviurs។ PowerOffHijack មាននូវមុខងារមួយជាក់លាក់របស់ខ្លួន គឺថាវាធ្វើការជ្រៀតជ្រែក (hijacks) ទៅលើដំណើរការនៃការបិទ (shutdown process) នៃទូរសព័្ទរបស់អ្នកប្រើប្រាស់។

មេរោគដំណើរការបន្ទាប់ពីបិទទូរស័ព្ទ

នៅពេលដែលអ្នកប្រើប្រាស់ចុចទៅលើប៉ូតុងបិទនៅលើឧបករណ៍របស់ខ្លួន ផ្ទាំងក្លែងក្លាយមួយនឹងបង្ហាញឡើង។ មេរោគគឺវាបន្លំធ្វើឲ្យដូចជាផ្ទាំង shutdown ហើយឧបករណ៍របស់អ្នកមើលទៅដូចជាបិទអញ្ចឹង ប៉ុន្តែតាមការពិតវានៅតែដំណើរការ ដែលផ្តល់នូវសេរីភាពដល់មេរោគ ដើម្បីធ្វើការនៅលើឧបករណ៍របស់អ្នក ហើយលួចយកទិន្នន័យ។

អ្នកប្រើប្រាស់ និងជំនាន់នៃ Android ដែលទទួលរងផលប៉ៈពាល់

យោងទៅតាមក្រុមហ៊ុន ​AVG បានឲ្យដឹងថា PowerOffHijack ឆ្លងទៅលើឧបករណ៍ដែលដំណើរការ ជំនាន់ទី៥.០ ចុះក្រោម ហើយត្រូវការនូវ root access ដើម្បីដំណើការការងារទាំងឡាយ។ រហូតមកដល់ពេលនេះ មេរោគ PowerOffHijack នេះបានចំលងទៅកាន់ឧបករណ៍បានប្រមាណជា ១០,០០០ គ្រឿង ដែលភាគច្រើនគឺនៅចិន ដែលជាទីតាំងដើមការនៃមេរោគ។

PowerOffHijack មានសមត្ថភាពធ្វើការបញ្ចូនដោយស្ងាត់ៗនូវសារ premium-rate ធ្វើការហៅចេញទៅកាន់បរទេស ថតរូប និងធ្វើកាងារជាច្រើនទៀត ទោះបីជាទូរស័ព្ទត្រូវបានសន្មតថាបានបិទរួចហើយក៍ដោយ។

ជំហានងាយស្រួលដើម្បីជៀសផុតពីមេរោគ PowerOffHijack

ដើម្បីជៀសផុតពីមេរោគ PowerOffHijack នេះ អ្នកប្រើប្រាស់ត្រូវបានណែនាំឲ្យធ្វើតាមជំហានងាយស្រួល ដោយគ្រាន់តែដកថ្មទូរស័ព្ទរបស់អ្នកចេញ ទៅជាការស្រេច (បើអាចធ្វើទៅបាន)។

ព័ត៌មានបន្ថែម៖

http://now.avg.com/malware-is-still-spying-on-you-after-your-mobile-is-off/

Exit mobile version