Malware infection forces government vulnerability catalog offline

កាលពីសប្តាហ៍មុននេះ វិបសាយសម្រាប់រក្សាទុកទិន្នន័យចំនុចខ្សោយទាំងអស់ (repository of vulnerability) ដែលជាទូទៅស្គាល់ថា National Vulnerability Database (NVD) ត្រូវបាន hacked ដោយ hacker ដែលមិនស្គាល់។

វិបសាយ NVD (http://nvd.nist.gov/index.html) ត្រូវបានបិទជាបណ្តោះអាសន្នកាលតាំងពីថ្ងៃសុក្រ សប្តាហ៍មុន ដោយសារតែមានការឆ្លងនូវមេរោគ ទៅលើ web servers ចំនួនពីរ ហើយត្រូវបានរកឃើញ ក្នុងថ្ងៃពុធនេះ។

នៅក្នុងទំព័រដើមរបស់វិបសាយ បាននិយាយថា “The NIST National Vulnerability Database (NVD) ជួបប្រទៈនូវបញ្ហាជាមួយនឹងសេវាកម្មវិបរបស់ខ្លួន ហើយក្នុងពេលនេះគឺ មិន ដំណើរការឡើយ។ យើងខ្ញុំកំពុង ធ្វើការដើម្បី ដំណើរការឡើងវិញនូេសវាកម្មនេះ ឲ្យបានលឿនតាមតែអាចធ្វើទៅបាន។ យើងនឹងផ្តល់ព័ត៌មានបន្ថែម នៅពេលដែលយើងមានព័ត៌មានថ្មី។”

បើតាមអ្វីដែលលោក Kim Halavakoski បានធ្វើការទំនាក់ទំនងជាមួយនឹង ការិយាល័យទំនាក់ទំនងសាធារណៈ របស់ NIST បានឲ្យដឹងថា “កាលពីថ្ងៃសុក្រ ទី៨ ខែមិនា firewall របស់ NIST បានពិនិត្យឃើញថា មាន សកម្មភាពគួរឲ្យសង្ស័យ ដែលបាននាំឲ្យយើងចាប់ផ្តើមបិទចរាចរណ៍ (block traffic) មិនឲ្យចេញទៅកាន់ អិនធឺណែត។ NIST បានចាប់ផ្តើមធ្វើការ សើុបអង្កេត នូវបញ្ហានោះ ដោយបានបិទ servers ជាបណ្តោះអាសន្ន។ Malware ត្រូវបានរកឃើញនៅក្នុង ម៉ាស៊ីន Web servers ពីររបស់ NIST បន្ទាប់មករកឃើញថា គឺមកពីមានបញ្ហា ចំនុចខ្សោយ នៅក្នុងកម្មវិធី”។

ក្នុងពេលនេះ វាមិនមានភស្តុតាងបញ្ជាក់ថា គេហទំព័ររបស់ NVD  ផ្ទុកឬក៏ត្រូវបានប្រើប្រាស់ដើម្បីចែកចាយមេរោគ (malware) ទៅឲ្យអ្នកប្រើប្រាស់ឡើយ។
Exit mobile version