Linux គឺជាជម្រើសល្អសម្រាប់អ្នកវាយប្រហារ
មានកូដរាប់លានបន្ទាត់ត្រូវបានគេសរសេរសម្រាប់កម្មវិធីដំណើរការនៅក្នុង Linux និង Libraries ដែលជាទូទៅមាននៅក្នុងទម្រង់ជា modular ត្រឹមត្រូវ ដែលអាចអនុញ្ញាតឲ្យអ្នកធ្វើការបញ្ចូលវា (integrated) ទៅក្នុងគម្រោងផ្សេងៗបានយ៉ាងងាយស្រួល។ ជាឧទាហរណ៍ សម្រាប់ library ដែលអាចអនុញ្ញាតឲ្យធ្វើការជ្រៀតចូលទៅក្នុង network សម្រាប់ប្រសិទ្ធិភាពក្នុងការឃ្លាំមើល ក៍អាចត្រូវបានគេប្រើប្រាស់ធ្វើការផ្នែកនៃ network hijacking code ផងដែរ។
ដោយសារតឥទ្ធិពល និងភាពបត់បែននៃ Linux នេះហើយ ទើបធ្វើឲ្យវាក្លាយទៅជាទីកន្លែងលេងសម្រាប់អ្នកវាយប្រហារ។ ពួគគេប្រើប្រាស់វា រៀនសូត្រពីវា និងយល់ពីវា។ នោះគឺមានន័យថា បើសិនជាកន្លែងណាមិនមានសន្តិសុខ នោះពួកគេនឹងទៅរកវា។
ប៉ុន្តែសម្រាប់ហេតុផលដែលអ្នកវាយប្រហារចូលចិត្តប្រើប្រាស់ Linux គឺដូចគ្នាទៅនឹងហេតុផលដែលអ្នក IT ទាំងឡាយប្រើប្រាស់ Linux សម្រាប់ប្រព័ន្ធ របស់ខ្លួនផងដែរនាពេលបច្ចុប្បន្ននេះ។
ខាងក្រោមនេះគឺជាសារៈសំខាន់នៃ Linux
១. Low Cost: ដោយអ្នកមិនត្រូវការចំណាយពេលវេលា និងប្រាក់សម្រាប់ទិញអាជ្ញាប័ណ្ណឡើយ
២. Stability: ដោយសារតែ Linux មិនត្រូវឲ្យអ្នកធ្វើការ reboot ញឹកញាប់ឡើយសម្រាប់ធានាបាននូវប្រសិទ្ធិភាពដំណើរការ
៣. Network Friendly: Linux ត្រូវបានអភិវឌ្ឍដោយក្រុមនៃអ្នកសរសេរកម្មវិធីនៅលើអ៊ិនធឺណិត ហេតុដូច្នេះហើយ គឺមានការគាំទ្រខ្លាំងសម្រាប់មុខងារ បណ្តាញ។ ប្រព័ន្ធមាស៊ីនមេ និងកូន ងាយស្រួលក្នុងការបង្កើតនៅលើកុំព្យូទ័រដំណើរការ Linux។ វាអាចដំណើការការងារ network backups បានលឿន និងមានភាពទុកចិត្តជាងប្រព័ន្ធផ្សេងទៀត
៤. Flexibility: Linux អាចត្រូវបានប្រើប្រាស់សម្រាប់ កម្មវិធីមេដែលត្រូវការប្រសិទ្ធិភាពខ្ពស់ កម្មវិធីម៉ាស៊ីនកូន និង embedded systems
៥. Compatibility: វាដំណើរការរាល់ software packages របស់ Unix ទាំងអស់ ហើយអាចធ្វើដំណើរការរាល់ common file formats
៦. Full use of hard disk: Linux នៅតែធ្វើការងារបានល្អដដែល ទោះបីជា hard disk របស់អ្នកស្ទើរតែពេញក៍ដោយ
៧. Multitasking: Linux ត្រូវបានគេបង្កើតឡើងដើម្បីធ្វើការងារច្រើនក្នុងពេលតែមួយ ដោយមិនមានការយឺតយ៉ាវ
៨. Open Source: បើសិនជាអ្នកធ្វើការអភិវឌ្ឍន៍កម្រងកម្មវិធី ដែលត្រូវការចំណេះដឹង ឬការកែប្រែនូវកូដប្រព័ន្ធប្រតិបត្តិការ Linux’s source code គឺជាជម្រើសល្អសម្រាប់អ្នក ហើយភាគច្រើនកម្មវិធីដំណើរការលើ Linux ក៍ជាប្រភេទ Open Source ផងដែរ
៩. Fast and easy installation: ភាគច្រើននៃប្រភេទ Linux គឺមកជាមួយនូវភាពងាយស្រួលក្នុងការតំឡើង។