ក្រុមហ៊ុន Lenovo បញ្ជាក់អំពីចំនុចខ្សោយនៃការជ្រាបចេញទិន្នន័យទំហំ 36TB

ក្រុមហ៊ុន Lenovo បានបញ្ជាក់ថាភាពងាយរងគ្រោះផ្នែក “សុវត្ថិភាពធ្ងន់ធ្ងរ” បានបណ្តាលឱ្យឧបករណ៍ផ្ទុកទិន្នន័យដែលភ្ជាប់ជាមួយបណ្តាញ (network attached storage) បែកធ្លាយទិន្នន័យទៅខាងក្រៅ។ តើទិន្នន័យប៉ុន្មាន? គឺមានប្រមាណជា 36TB ដែលនោះគឺជាចំនួនដែលក្រុមអ្នកស្រាវជ្រាវសន្តិសុខបានរកឃើញចំនុចខ្សោយនៅក្នុងផលិតផលផ្ទុកទិន្នន័យរបស់ Lenovo-EMC។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Vertical Structure បានឱ្យដឹងថា អ្នកស្រាវជ្រាវសន្តិសុខបានរកឃើញ “ឯកសារជា spreadsheet ប្រហែល 13,000 ដែលមានទិន្ន័យទំហំ 36TB ។” ក្នុងឯកសារទាំងនេះ របាយការណ៍បានបង្ហាញថា “ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ” ត្រូវបានរកឃើញផងដែរ។

បច្ចុប្បន្នក្រុមហ៊ុន Lenovo បានចេញនូវ security advisory មួយដែលបញ្ជាក់ថា មានចំនុចខ្សោយនៅក្នុង “firmware” ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមិនមានការអនុញ្ញាត (unauthenticated) ចូលប្រើឯកសារនៅលើ NAS តាមរយៈ API ។” យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា វាងាយស្រួលក្នុងការវាយលុក​ (explot) ទៅលើ API នោះណាស់ ហើយអនុញ្ញាតឱ្យអ្នកវាយប្រហារចូលប្រើទិន្នន័យដែលផ្ទុកលើឧបករណ៍ Lenovo-EMC network attached storage (NAS)។ បញ្ជីឧបករណ៍ទាំងអស់ដែលទទួលរងផលប៉ះពាល់ដោយភាពងាយរងគ្រោះនេះអាចរកបាននៅក្នុងទីប្រឹក្សាសុវត្ថិភាពរបស់ Lenovo ។

ខាងក្រោមនេះគឺជាឈ្មោះបញ្ជីឧបករណ៍ដែលរងផលប៉:ពាល់ដោយសារបញ្ហានេះ៖

px12-350r and ix12-300r, version 4.0.24.34808
http://download.lenovo.com/lenovoemc/eu/en/app/answers/detail/a_id/23142.html

HMNHD (Home Media Network Hard Drive) Cloud Editiond, version 3.2.16.30221
http://download.lenovo.com/lenovoemc/na/en/app/answers/detail/a_id/26791.html

StorCenter ix2-200, Cloud Edition, version 3.2.16.30221
http://download.lenovo.com/lenovoemc/na/en/app/answers/detail/a_id/26789.html

StorCenter ix4-200d, Cloud Edition, version 3.2.16.30221
http://download.lenovo.com/lenovoemc/na/en/app/answers/detail/a_id/26784.html

StorCenter ix2-200, version 2.1.50.30227
http://download.lenovo.com/lenovoemc/na/en/app/answers/detail/a_id/22318.html

StorCenter ix4-200d, version 2.1.50.30227
http://download.lenovo.com/lenovoemc/na/en/app/answers/detail/a_id/22315.html

StorCenter ix4-200rl, version 2.1.50.30227 http://download.lenovo.com/lenovoemc/na/en/app/answers/detail/a_id/29782.html

ប្រសិនបើអ្នកមានឧបករណ៍ណាមួយដែលពាក់ព័ន្ធដូចខាងលើ អ្នកត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។ ប្រសិនបើវាមិនអាចធ្វើអាប់ដេតបានភ្លាមៗនោះទេ ការការពារផ្នែកខ្លះអាចសម្រេចបានដោយការដកចេញនូវការចែករំលែកជាសាធារណៈ​ (public share) និងការប្រើឧបករណ៍ តែនៅលើបណ្តាញដែលជឿទុកចិត្ត (trusted networks)។”

ប្រភព៖ Forbes.com [បើកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩]

Exit mobile version