ចំនុចខ្សោយដែលទើបតែត្រូវបានរកឃើញ (zero-day vulnerability) នៅក្នុងជំនាន់ចុងក្រោយបង្អស់នៃ WinRAR បានធ្វើឲ្យប៉ៈពាល់ទៅដល់អ្នកប្រ់ប្រាស់រាប់លាននាក់ជុំវិញពិភពលោក។
យោងទៅតាមលោក Mohammad Reza Espargham ដែលជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាននៅ Vulnerability-Lab បានឲ្យដឹងថា ជំនាន់ចុងក្រោយនៃកម្មវិធី WinRAR 5.21 នៃកុំព្យូទ័រប្រើប្រាស់វិនដូរ គឺអាចទទួលរងផលប៉ៈពាល់ដោយសារតែចំនុចខ្សោយដែលអាចឲ្យមានការភ្ជាប់ពីចម្ងាយ (remote code execution)។
កម្មវិធី WinRAR គឺជាកូនកម្មវិធីតូចមួយដែលត្រូវបាននិយមប្រើប្រាស់ដើម្បីធ្វើការបង្រួម (compress) ឯកសារដែលមានការប្រើប្រាស់ប្រមាណជា ៥០០លាន នៅជុំវិញពិភពលោក។ ចំនុចខ្សោយនេះ គឺត្រូវបានចាត់ទុកថា “គ្រោះថ្នាក់ខ្លាំងណាស់” ហើយមានពិន្ទុ ៩ នៅក្នុង CVSS (Common Vulnerability Scoring System)។
តើចំនុចខ្សោយកើតមានឡើងយ៉ាងដូចម្តេច?
ចំនុចខ្សោយនេះត្រូវបានប្រើប្រាស់ដោយអ្នកវាយប្រហារ ដោយធ្វើការបញ្ចូលនូវ HTML code មិនសមស្រប (មេរោគ) ចូលទៅក្នុងតំបន់ “Text to display in SFX window” នៅពេលដែលអ្នកប្រើប្រាស់ធ្វើការបង្កើតនូវ SFX file ថ្មីមួយ ។
WinRAR SFX គឺជាឯកសារប្រភេទជា executable compress ដែលផ្ទុកទៅដោយឯកសារមួយឬច្រើន ហើយនឹងមានលទ្ធភាពក្នុងការពន្លា (extract) នូវឯកសារទាំងអស់ដោយខ្លួនឯងផ្ទាល់។ ផ្អែកទៅតាមវិដេអូខាងក្រោម (បង្ហោះដោយ Espargham) បានឲ្យដឹងថា ចំនុចខ្សោយនោះបានអនុញ្ញាតឲ្យមាន ការតភ្ជាប់ពីចម្ងាយចូលទៅកាន់កុំព្យូទ័ររបស់អ្នកប្រើប្រាស់ នៅពេលដែលអ្នកបើកនូវ SFX file ។
មិនទាន់មានការជួសជុលនៅឡើយទេ
ក្នុងពេលនេះគឺមិនទាន់មានការជួសជុលចំនុចខ្សោយនេះនៅឡើយទេ ហេតុដូច្នេះអ្នកដែលប្រើប្រាស់វិនដូរ អាចធ្វើតាមការណែនាំខាងក្រោម៖
– ប្រើប្រាស់កម្មវិធីផ្សេងក្រៅពី WinRAR
– មិនត្រូវចុចទៅលើឯកសារណាដែលទទួលបានពីប្រភពមិនស្គាល់
– ប្រើប្រាស់ការផ្ទៀងផ្ទាត់សិទ្ធិឲ្យបានត្រឹមត្រូវ ដើម្បីសន្តិសុខប្រព័ន្ធរបស់អ្នក
ប្រភព៖
http://seclists.org/fulldisclosure/2015/Sep/106