បង្ក្រាបករណីឆបោក: ទិញតាមអនឡាញ ហើយមិនប្រគល់ទំនិញ

តាមព័ត៌មានពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា នានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវ បង្ក្រាប ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋ ចំនួន០៦នាក់ (៤នាក់នៅរាជធានីភ្នំពេញ ១នាក់នៅខេត្តកំពង់ស្ពឺ ១នាក់នៅខេត្តបន្ទាយមានជ័យ) តាមបណ្តាញសង្គមហ្វេកប៊ុក។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ជឿន សុខុន ហៅ ជឿន ស្រីមុំ ឬស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាដោល៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

​ជនសង្ស័យបានប្រើប្រាស់គណនីហ្វេកប៊ុក ចំនួន០៣គឺ “ពិភពម៉ូត” “ស្នាដៃរាជនីកំពូលសម្រស់” និង ”Srey Mum” ក្នុងការផ្សព្វផ្សាយលក់ផលិតផលដូចជា ម៉ាសការពារវីរុស ឡេ និងផលិតផលជាច្រើនទៀត ដែលមានតម្លៃក្រោមទីផ្សារដើម្បីទាក់ទាញអតិថិជន ហើយជនសង្ស័យតម្រូវឱ្យអតិថិជនបង់ប្រាក់៥០ភាគរយជាមុន។ ប៉ុន្តែបន្ទាប់ពីបានទទួលលុយហើយ គាត់មិនបានប្រគល់ទំនិញឱ្យតាមការសន្យានោះទេ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋថា ប្រសិនបើបងប្អូនត្រូវបានឆបោក ដោយជនសង្ស័យដែលប្រើគណនីហ្វេកប៊ុកទាំង០៣ខាងលើនេះ សូមបងប្អូនរាយការណ៍ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញដើម្បីដាក់បន្ទុកបន្ថែម៕

ប្រភព៖

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version