ចូររក្សាម៉ាស៊ីនកុំព្យូទ័ររបស់អ្នកឲ្យបានស្អាត (មិនមានមេរោគ ឬក៏ចំនុចខ្សោយ)៖
- ធ្វើបច្ចប្បន្នភាពកម្មវិធីសន្តិសុខរបស់អ្នក (Keep security software current)៖ ការធ្វើបច្ចុប្បន្នភាពថ្មីបំផុតនៃកម្មវិធីកំចាត់និងទប់ស្កាត់មេរោគ កម្មវិធីបើកមើលវិបសាយ (web browsers) និងប្រព័ន្ធប្រតិបត្តិការ (operating system) គឺជារបងការពារយ៉ាងប្រសើរ ប្រឆាំងទៅនឹង មេរោគ (virus, malware) និងការគំរាម គំហែងតាមប្រព័ន្ធអិនធឺណែតដទៃៗទៀត
- ធ្វើបច្ចុប្បន្នកម្មដោយស័្វយប្រវត្តិ (Automatic Software Updates)៖ កម្មវិធីជាច្រើននឹងធ្វើការភ្ជាប់ដោយស្វ័យប្រវត្តិទៅកាន់អិនធឺណែត និងធ្វើបច្ចុប្បន្នកម្ម កម្មវិធី ដើម្បីការពារប្រឆាំងទៅនឹងហានិភ័យ។ ចូរដាក់ឲ្យមាន (turn on) ការធ្វើបច្ចុប្បន្នកម្មដោយស្វ័យប្រវត្តិ បើសិនជាអាចធ្វើទៅបាន
- ការពាររាល់ឧបករណ៍ទាំងអស់ដែលភ្ជាប់ទៅកាន់អិនធឺណែត (Protect all devices that connect to the Internet)៖ ក្រៅពីកុំព្យូទ័រនៅមានឧបករណ៍ដទៃទៀត ដូចជា ទូរស័ព្ទដៃទំនើប (smart phones), ប្រព័ន្ធហេ្គម (gaming), iPad, Tab, និងឧបរកណ៍ចល័តដទៃទៀត ដែលអាចភ្ជាប់ទៅកាន់អិនធឺណែត ក៏ត្រូវការពារ ពីមេរោគផងដែរ
- ដោតចូល រួចហើយស្កេន (Plug & scan)៖ ឧបករណ៍ USB និងឧបករណ៍ផ្សេងៗទៀត អាចត្រូវបានឆ្លងដោយមេរោគ។ ចូរប្រើប្រាស់កម្មវិធីសន្តិសុខ (security software) ដើម្បីធ្វើការស្កេនវា