ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនមួយដ៏ល្បីល្បាញរបស់រុស្សីបានបញ្ចេញនូវកម្មវិធី ដ៏ល្អមួយ សម្រាប់អ្នក ប្រើប្រាស់ប្រព័ន្ធ Android ដោយឥតបង់ប្រាក់ (Free)។ កម្មវិធីនោះ មានឈ្មោះថា Kaspersky Mobile Security Lite ដែលមាននូវមុខងារសំខាន់ៗ មួយចំនួនសម្រាប់ការងារប្រព័ន្ធ Andriod របស់អ្នក ហើយសម្រាប់អ្នក ដែលចង់ទទួលបាន នូវមុខងារបន្ថែមទៀត អាចធ្វើការ upgrade ប៉ុន្តែត្រូវបង់ប្រាក់។
កម្មវិធីមិនបង់ប្រាក់នេះ ដំណើរការនៅលើ tablets និង smartphone មាននូវមុខងារប្រឆាំងនឹងការលួច (Anti-theft) បន្ថែមលើមុខងារទប់ស្កាត់និងកំចាត់មេរោគ (anti-virus protection)។ វាអាចប្រើប្រាស់ជំនួសសេវាកម្ម ដទៃទៀតដូចជា Carbonite Mobile ដើម្បីធ្វើការសង្រ្គោះ (recovery) ឧបករណ៍ដែល បាត់បង់ (lost devices)។
ក្នុងគោលបំណងដើម្បីធ្វើការការពារមេរោគ (malware) កុំឲ្យមានការរីករាលដាលកាន់តែច្រើនទៅលើឧបករណ៍ ដំណើរការប្រព័ន្ធ Android នោះ ក្រុមហ៊ុន Kasperky បានបង្កើតកម្មវិធីមួយឥតបង់ប្រាក់ ដែលអ្នកអាចទាញយក នៅទីនេះ ក្នុងគោលបំណងការពារអ្នកប្រើប្រាស់ ដែលមានមុខងារដូចខាងក្រោម៖
- Anti-Virus Protection: Kaspersky អនុវត្តនូវបច្ចេកវិទ្យាការពារថ្មីបំផុត ផ្អែកទៅលើ proactive និង cloud support។ អ្នកប្រើប្រាស់អាចទទួលបានផលប្រយោជន៍ពីមុខងារទាំងនេះ តាមរយៈ ការត្រួតពិនិត្យ (scanning) ដោយស្វ័យប្រវត្តិ និងដោយការជ្រើសរើស។
- Web Defense: កម្មវិធីនេះមានមុខងារការពារឧបរកណ៍អ្នក នៅពេលដែលអ្នកចុចទៅលើ តំណភ្ជាប់ (links) ដែលត្រូវបានរៀបចំឡើងក្នុងការលួចព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗ។ វាក៏ត្រូវបានអនុវត្ត ផងដែរ ចំពោះបច្ចេកទេស SMS Spam ។
- Anti-theft: វាអាចអនុញ្ញាតឲ្យអ្នកធ្វើការបញ្ជាពីចំងាយក្នុងការបង្ខាំង (block) និងលប់ទិន្នន័យចេញពី ឧបករណ៍ដែលបានបាត់ឬត្រូវគេលួច។ បន្ថែមទៀតនោះ អ្នកប្រើប្រាស់អាចធ្វើការថតរូប របស់អ្នកលួច ដោយប្រើប្រាស់កាមេរា៉ខាងមុខផងដែរ។ ព្រមជាមួយគ្នានេះ មុខងារកំនត់ GPS (GPS Tracking) អាចត្រូវបានចាប់ផ្តើមដោយស្វ័យប្រវត្តិ ឬបញ្ចេញសំលេងរោលស៊ីរែ៉ន។
- Blacklist: បង្ខំាងការទូរស័ព្ទចូល ឬផ្ញើរសារជាមួយមុខងារ Blacklist។
សម្រាប់អ្នកមានថវិការអាចទិញនូវកម្មវិធីដែលមានមុខងារពេញលេញនៅទីនេះ។ វាមានបន្ថែមមុខងារមួយ ចំនួនទៀតដូចជា ការពារអ្នកផ្ទាល់ៗ (real-time) តែម្តងដោយធ្វើការផ្ទៀងផ្ទាត់រាល់កម្មវិធីថ្មីៗដែលអ្នក បញ្ចូល និងត្រួតពិនិត្យទៅលើឯកសារណាដែលគួរឲ្យសង្ស័យ។ បន្ថែមទៀតនោះ អ្នកប្រើប្រាស់នឹងមានលទ្ធភាពក្នុងការ កំណត់ពេលវេលា (schedule) ក្នុងការ Scan ទៅលើប្រព័ន្ធ និងការភ្ជាប់ដោយផ្ទាល់ទៅ កាន់ cloud database របស់ threats ដែលអាចទទួលបាន virus definition ថ្មីៗទាន់ពេលវេលា។
ទាញយកកម្មវិធី៖ Kaspersky Mobile Security Lite for Android