ថ្មីៗនេះក្រុមហ៊ុន Credit Bureau Cambodia “CBC” បានធ្វើការប្រកាសជ្រើសរើស បេក្ខជនមួយ (01) រូប ដើម្បីបំពេញការងារក្នុងតួនាទីជា IT Security Manager មានមូលដ្ឋាននៅក្នុងស្នាក់ការធំក្នុងរាជធានីភ្នំពេញ។
កម្រិតអ្នកគ្រប់គ្រងនៅក្នុងអង្គភាពនេះ គឺទទួលខុសត្រូវការបង្កើតនិងថែទាំនូវចក្ខុវិស័យ យុទ្ធសាស្ត្រ និងកម្មវិធីនានា ដើម្បីធ្វើឲ្យប្រាកដថារាល់ទ្រព្យសម្បតិ្តព័ត៌មាន (information assets) និងបច្ចេកវិទ្យានានា (technologies) ត្រូវបានការពារយ៉ាងត្រឹមត្រូវ។ តួនាទីមួយនេះ គឺសម្រាប់ដឹកនាំបុគ្គលិកក្នុងការកំណត់ (identifying) អភិវឌ្ឍន៍ (developing) អនុវត្តន៍ (implementing) និងថែទាំប្រតិបតិ្តការទាំងអស់នៅក្នុងសហគ្រាស ដើម្បីកាត់បន្ថយហានិភ័យនានាពាក់ព័ន្ធទៅនឹង IT ។ គាត់/នាងត្រូវឆ្លើយតបទៅនឹងឧប្បទេវហេតុ បង្កើតនូវស្តង់ដារ និងយន្តការសមស្រប គ្រប់គ្រងបច្ចេកវិទ្យាសន្តិសុខ IT ហើយនឹងធ្វើការដោយផ្ទាល់ទៅការបង្កើតនិងអនុវត្តន៍នូវគោលនយោបាយ និងនីតិវិធីនានា ហើយនឹងធ្វើការទទួលខុសត្រូវទៅលើព័ត៌មានដែលពាក់ព័ន្ធទៅនឹងអនុលោមភាពផងដែរ (compliance)។
>> ព័ត៌មានលំអិតអំពី Credit Bureau of Cambodia <<
ថ្ងៃផុតកំណត់៖ 30 វិច្ឆិកា ឆ្នាំ២០១៦