គន្លឹះសម្រាប់សរសេរប្រវត្តិរូបជាអ្នកសវនករព័ត៌មានវិទ្យា​ (IT Auditor)

ប្រវត្តិរូប (resumes) គឺជាឧបករណ៍ដ៏មានសារៈសំខាន់ដែលចាំបាច់ដើម្បីទទួលបានការងារ ជាពិសេសចំពោះការងារណាដែលត្រូវការការអប់រំ និងបទពិសោធន៍។ ជារឿយៗ ប្រវត្តិរូបនេះជាវិធីដំបូងរបស់អ្នក ដើម្បីឱ្យក្រុមហ៊ុននានាដឹងពីអ្វីដែលអ្នកមានសមត្ថភាព និងអ្វីដែលអ្នកអាចសាកសមនឹងក្រុមហ៊ុនមួយនោះ ដោយផ្អែកលើជំនាញ និងកម្រិតចំណេះដឹងរបស់អ្នក។ តួនាទីសវនករ IT មិនជាករណីលើកលែងនោះទេ ហើយដើម្បីទទួលបានភាពជោគជ័យតាមដែលអាចធ្វើទៅបាននៅក្នុងការស្វែងរកការងារសវនករផ្នែកអាយធីរបស់អ្នក អ្នកនឹងត្រូវការប្រវត្តិរូបដ៏ល្អដើម្បីជួយអ្នកឱ្យមានការចាប់ផ្តើមដ៏ល្អបំផុតមួយ។

អត្ថបទនេះនឹងរៀបរាប់លំអិតពីអ្វីដែលត្រូវបញ្ចូលនៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក និងរបៀបសរសេរឃ្លាដែលអ្នកកំពុងព្យាយាមនិយាយដើម្បីបង្កើនផលប៉ះពាល់ជាវិជ្ជមានដែលប្រវត្តិរូបរបស់អ្នកអាចមាន។

គន្លឹះល្អៗសម្រាប់ការសរសេរប្រវត្តិរូបជាសវនករព័ត៌មានវិទ្យា

  1. ចូរផ្តោតទៅលើគោលដៅអាជីពជាសវនករព័ត៌មានវិទ្យា
    អ្នកប្រហែលជាបានសរសេរអំពីគោលបំណងរបស់អ្នករួចទៅហើយ ក៏ប៉ុន្តែតើអ្នកកំពុងប្រើវាយ៉ាងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបានឬទេ? ដោយសារតែគោលដៅអាជីព (Career Objectives) ជាធម្មតាគឺជាផ្នែកដំបូងនៃប្រវត្តិរូប ហើយវាគឺជាវិធីសាស្រ្តដំបូង ក្នុងការណែនាំខ្លួនអ្នកថាសាកសមសម្រាប់តួនាទីនោះកម្រិតណា
  2. ចងចាំពីរយៈពេលនៃការយកចិត្តទុកដាក់របស់នាយកធនធានមនុស្ស
    ចូរចាំជានិច្ចថា អ្នកដែលមើលប្រវត្តិរូបរបស់ទំនងជាអ្នកឯកទេសធនធានមនុស្សដែលមានភារកិច្ចជាច្រើននៅលើតុរបស់ពួកគេ។ រក្សាប្រវត្តិរូបសង្ខេបរបស់អ្នកឱ្យខ្លីតាមតែអាចធ្វើទៅបាន ដោយមានបញ្ចូលទាំងអស់នូវជំនាញ, ការអប់រំ, បទពិសោធន៍និងលក្ខណៈសម្បត្តិផ្សេងៗទៀតឱ្យបានច្បាស់លាស់។ នៅពេលអ្នកបង្កើត section header ចូរសរសេរអ្វីដែលសមហេតុផលសម្រាប់អ្នកដើម្បីធ្វើឱ្យវាលេចធ្លោ។ ឧទាហរណ៏អាចរួមបញ្ចូលទាំងការប្រើពុម្ពអក្សរដែលមានទំហំធំជាងមុន ដោយប្រើពុម្ពអក្សរដិត (bold) ។ គោលដៅរបស់អ្នកនៅទីនេះ គឺដើម្បីចាប់ភ្នែករបស់អ្នកជំនាញផ្នែកធនធានមនុស្សយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាព
  3. សរសេរជាលក្ខណៈទូទៅរួចឈានទៅជាក់លាក់
    ផ្នែកដំបូងដ៏ល្អដែលត្រូវបញ្ចូលនៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នកគឺជាផ្នែក Summary of Qualificaitons Section។ ផ្នែកនេះគួររួមបញ្ចូលជាលក្ខណៈបញ្ជី (bullet list) នៃស្ថានភាពទូទៅទាក់ទងនឹងសំណុំជំនាញសវនករព័ត៌មានវិទ្យាជាក់លាក់របស់អ្នក។ អ្នកមិនគួររាប់បញ្ចូលទាំងជំនាញបច្ចេកវិជ្ជាព័ត៌មាន ឬបច្ចេកទេសទូទៅនោះទេ ប៉ុន្តែអ្នកគួរតែបញ្ចូលនូវជំនាញទាក់ទងទៅនឹងតួនាទីសវនករផ្នែកព័ត៌មានវិទ្យាដោយផ្ទាល់។ ឧទាហរណ៍វាមិនគួរនិយាយថា “មានជំនាញទូលំទូលាយនៃជំនាញគ្រប់គ្រងព័ត៌មានវិទ្យា” នោះទេ ប៉ុន្តែអ្នកគួរតែសរសេរអំពី “បទពិសោធន៍ទូលំទូលាយគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការសវនកម្មអាយធី និងតម្រូវការតាមស្តង់ដាបទបញ្ញត្តិ”។

    ជំនាញបន្ថែមដែលអ្នកគួរសរសេរ គឺទាក់ទងជាពិសេសទៅនឹងការទទួលខុសត្រូវដែលអ្នកធ្លាប់មានពីមុនជាអ្នកត្រួតពិនិត្យព័ត៌មានវិទ្យា។ ឧទាហរណ៏ “បង្ហាញកំណត់ត្រាការងារអាជីព វាយតម្លៃប្រព័ន្ធ ភាពអាចរកបាន (availability), សុចរិតភាព (integrity), និងការគ្រប់គ្រង (management)។ ” ផ្នែកចុងក្រោយគឺជាកន្លែងដែលអ្នកចង់បន្ថែមការយល់ដឹងរបស់អ្នកអំពីគំនិតនានាទាក់ទងនឹងការធ្វើសវនករផ្នែកព័ត៌មានវិទ្យា។
  4. បទពិសោធន៍ (Experiences Section)
    នៅក្នុងផ្នែកបទពិសោធន៍របស់អ្នក សូមបង្ហាញបទពិសោធន៍របស់អ្នកនៅក្នុងលំដាប់កាលប្បវត្តិបញ្ច្រាស (ពីថ្មីទៅចាស់) និងរួមបញ្ចូលព័ត៌មានពាក់ព័ន្ធច្រើនតាមដែលអាចធ្វើទៅបាន។ ត្រូវប្រាកដថាអ្នកបង្ហាញបទពិសោធន៏របស់អ្នកក្នុងរបៀបដែលបង្ហាញពីការទទួលខុសត្រូវ និងភារកិច្ចដែលអ្នកបានធ្វើដែលតម្រូវឱ្យមានជំនាញសវនករព័ត៌មានវិទ្យា។

    ប្រសិនបើអ្នកមិនចាប់ផ្តើមអាជីពផ្នែក IT របស់អ្នកជាអ្នកត្រួតពិនិត្យព័ត៌មានវិទ្យា (ដែលស្ទើរតែគ្មាននរណាម្នាក់) សូមព្យាយាមបង្ហាញពីជំនាញដែលអ្នកទទួលបាន ដែលអាចនាំឱ្យអ្នកឆ្ពោះទៅរកអាជីពជាអ្នកធ្វើសវនកម្មព័ត៌មានវិទ្យា។ ឧទាហរណ៏មួយគឺ ប្រសិនបើអ្នកបានធ្វើការជាលើកដំបូងនៅក្នុងតួនាទីជំនួយការ (help desk) ហើយទទួលខុសត្រូវចំពោះសវនកម្មទ្រព្យសម្បត្តិ – ត្រូវរួមបញ្ចូលថាអ្នកបានធ្វើសវនកម្មផ្នែក hardware IT ដោយអនុលោមតាមស្តង់ដារសវនកម្មបច្ចេកវិទ្យាផ្ទៃក្នុង។
  5. ការអប់រំ (Education)
    បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ឬក៏ជំនាញពាក់ព័ន្ធដែលអាចបំពេញតួនាទីសវនករព័ត៌មានវិទ្យា។ ព័ត៌មានជំនួយដ៏មានប្រយោជន៍មួយ គឺត្រូវរាយបញ្ជីវគ្គសិក្សានានា ដែលគាំទ្រដល់តួនាទីសវនករព័ត៌មានវិទ្យា។ ប្រសិនបើអ្នកបានទទួលវគ្គសិក្សាជាច្រើនដែលសមស្រប សូមជ្រើសរើសនូវវគ្គសិក្សាបីដែលអនុវត្តបានច្រើនបំផុតលើតួនាទីសវនករព័ត៌មានវិទ្យា។
  6. វិញ្ញាបនប័ត្រ (Certifications)
    វិញ្ញាបនប័ត្រអាចជាផ្នែកមួយដ៏មានអនុភាពបំផុតនៃប្រវត្តិរូប – ក្នុងករណីខ្លះវិញ្ញាបនប័ត្រមួយ ឬពីរអាចកំណត់លក្ខណៈប្រកួតប្រជែងរបស់អ្នកបាន។ សម្រាប់តួនាទីសវនករព័ត៌មានវិទ្យា អ្នកប្រាកដជាចង់សរសេរបញ្ជីវិញ្ញាបនប័ត្រសវនកម្មព័ត៌មានវិទ្យារបស់អ្នកជាមុនសិនហើយ បន្ទាប់មកគ្រប់វិញ្ញាបនបត្រព័ត៌មានវិទ្យា និងវិញ្ញាបនបត្រពាក់ព័ន្ធផ្សេងទៀតបន្ទាប់មកទៀត។
  7. ជំនាញបច្ចេកទេស (Technical Skills)
    ខណៈពេលដែលផ្នែកជំនាញបច្ចេកទេសអាចមិនមែនជាផ្នែកដែលចាប់អារម្មណ៍នោះ វាអាចជាកត្តាកំណត់នៅពេលក្រោយក្នុងដំណើរការនៃការជ្រើសរើស ក្នុងពេលដែលបេក្ខជនត្រូវបានប្រៀបធៀប។ អ្នកត្រូវការផ្នែកបច្ចេកទេសដ៏ទូលំទូលាយដែលរាយជំនាញដែលពាក់ព័ន្ធបំផុតទៅនឹងតួនាទីសវនករផ្នែកព័ត៌មានវិទ្យាជាមុនសិន។
  8. ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន (Personal interests)
    អ្នកមិនចាំបាច់សរសេរច្រើនពេកទេនៅក្នុងផ្នែកនេះ ហើយសរសេរវាឱ្យសាមញ្ញ និងងាយស្រួលបំផុត។ តើអ្នកគិតថា អ្នកជាប់ក្នុងការជ្រើសរើសដោយសារតែចែករំលែកចំណាប់ អារម្មណ៍ផ្ទាល់ខ្លួនអ្នកជាមួយនឹងនាយកផ្នែកធនធានមនុស្ស?

សរុបសេចក្តី

នៅពេលដែលអ្នកកំពុងស្វែងរកតួនាទីសវនករផ្នែកព័ត៌មានវិទ្យាដំបូង (ឬការងារបន្ទាប់) ប្រវត្តិរូបរបស់អ្នកអាចបង្កើត ឬបំបែកឱកាសរបស់អ្នក។ ដើម្បីពង្រីកឱកាសរបស់អ្នក អ្នកត្រូវការប្រវត្តិរូបមួយដែលបង្ហាញពីជំនាញ, បទពិសោធ និងលក្ខណៈសម្បត្តិដែលអ្នកមានដែលស្របតាមតួនាទីសវនករព័ត៌មានវិទ្យា។ នេះនឹងធ្វើឱ្យអ្នកយ៉ាងហោចណាស់ស្មើភាពគ្នាជាមួយបេក្ខជនដទៃទៀតដែលប្រកួតប្រជែងនឹងតួនាទីនេះ ទោះបីជាមិនបានលើសគេក៏ដោយ។

ខាងក្រោមនេះគឺជាគម្រូប្រវត្តិរូបពីវេបសាយ https://insights.dice.com/2011/01/01/sample-resume-it-auditor/

ប្រភព៖
https://www.indeed.com/prime/resources/talent/6-tips-for-crafting-a-tech-resume-that-will-get-you-hired

Exit mobile version