IRMA – Incident Response Malware Analysis

IRMA – Incident Response Malware Analysis

IRMA គឺជាកម្មវិធីប្រភពកូដចំហរ (Open Source) ដែលត្រូវបានរៀបចំឡើងដើម្បីជួយដល់ការកំណត់អត្តសញ្ញាណ និងធ្វើការវិភាគនូវ files ដែលមិនល្អ ​ឬមេរោគ (malicious files)។

នៅក្នុងពេលបច្ចុប្បន្ននេះ ការការពារគឺមិនមែនសំដៅតែទៅលើការសិក្សាយល់ដល់អំពីមេរោគនោះទេ ប៉ុន្តែគឺត្រូវតែរកឲ្យឃើញនូវបរិបទទូទៅនៃបញ្ហាដែលយើងកំពុងតែដោះស្រាយនោះ មានដូចជា តើនៅពេលណា/កន្លែងណាដែលមេរោគនោះត្រូវបានរកឃើញ តើនរណាជាអ្នកផ្តល់នូវតំលៃ hash តើកម្មវិធី antivirus មួយណាដែលដែលរកឃើញវា ។ល។ និង ។ល។

រាល់ការបញ្ជូន files  ទៅក្នុងប្រព័ន្ធ IRMA ត្រូវបានវិភាគនៅក្នុងទម្រង់ផ្សេងៗគ្នា។ ចាប់ពីឥឡូវនេះទៅ ក្រុមការងារអភិវឌ្ឍន៍ប្រព័ន្ធ IRMA គឺផ្តោតសំខាន់ទៅលើ ប្រ័ពន្ធ anti-virus ផ្សេងៗគ្នា ជាច្រើន។

សម្រាប់ព័ត៎មានបន្ថែម៖

http://irma.quarkslab.com/

Exit mobile version