មានសេវាកម្មថ្មីមួយដែលអាចអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ជូល (install) កម្មវិធីមិនស្របច្បាប់ (pirate) ទៅក្នុង iPhone និង iPad ដោយមិនចាប់ធ្វើការបំបែក iOS ឡើយ (iOS jailbreak) ។ វាអាចធ្វើទៅបាន ដោយសេវាកម្មមួយ នៃកម្មវិធីរបស់ចិន។ សំណួរយើងចោទឡើងថា តើវាធ្វើបានដោយដូចម្តេច?
លក្ខណៈពិសេសដែលអាចអនុញ្ញាតឲ្យ អង្គភាពមួយអាចធ្វើការបញ្ជូលកម្មវិធីរបស់ខ្លួន ក្នុងពេលឥឡូវនេះ ត្រូវបានគេប្រើប្រាស់ ដើម្បីធ្វើការបញ្ជូលកម្មវិធីមិនស្របច្បាប់។ ហេតុដូច្នេះហើយ វាបាន បើកផ្លួវឲ្យលួចបន្លំស្នាដៃ នៅលើឧបករណ៍រាប់លានគ្រឿងរបស់ Apple រួមទាំងការកើនឡើងនូវ កម្មវិធីក្លែងក្លាយ (កម្មវិធីមានមេរោគ) ។
ការជ្រាបចេញនូវព័ត៌មាន ជានិច្ចជាកាលចាប់ផ្តើមពីការបញ្ជូល កម្មវិធីក្លែងក្លាយនៅលើឧករណ៍ទាំង iOS និង Android។
អ្នកអាចទាញយករបាយការណ៍របស់ TrendMicro ស្តីពី Mobile Security ដើម្បីយល់ដឹងបន្ថែម