គុណសម្បត្តិ និងហានិភ័យ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
មនុស្សបានឆ្លងកាត់បួនដំណាក់កាលរហូតមកដល់សម័យបច្ចុប្បន្ន ដែលជាសម័យបច្ចេកវិទ្យា។ នៅសម័យដើម ការរស់នៅរបស់មនុស្សគឺពឹងផ្អែកទាំងស្រុងលើធម្មជាតិ និងប្រើប្រាស់ឧបករណ៍ដែលមានស្រាប់នៅជុំវិញខ្លួន ដើម្បីជាមធ្យោបាយចិញ្ចឹមជីវិត។ ឆ្លងកាត់ពីដំណាក់កាលមួយរហូតមកដល់សហសម័យ (សម័យបច្ចុប្បន្ន) មនុស្សលែងពឹងផ្អែកទាំងស្រុងលើធម្មជាតិ ផ្ទុយទៅវិញពួកគេរក និងប្រើប្រាស់មធ្យោបាយដើម្បីគ្រប់គ្រងធម្មជាតិ។ បច្ចេកវិទ្យាគឺជាផ្នែកមួយដែលជួយជំរុញមនុស្សឲ្យក្លាយជាម្ចាស់នៃធម្មជាតិ បំពេញតម្រូវការ និងដើម្បីចិញ្ចឹមជីវិត។ យ៉ាងណាម៉ិញ មិនថាតែប្រជាជនជុំវិញពិភពលោកប៉ុណ្ណោះទេ ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ក៏កំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ដូចជាការប្រើប្រាស់ទូរស័ព្ទវ័យឆ្លាត ឧបករណ៍តាមដានទីតាំង ឧបករណ៍តាមដានសុខភាព ទូរទស្សន៍វ័យឆ្លាត ប្រព័ន្ធត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យជំនួញ កម្មវិធីកំសាន្ត កម្មវិធីតាមដានព័ត៌មាន ប្រព័ន្ធនៃបណ្តាញសង្គម ជាដើម។ ១. និន្នាការនៃឧបករណ៍បច្ចេកវិទ្យា ដើម្បីធ្វើឲ្យកាន់តែសម្បូរបែប កម្មវិធី ឬឧបករណ៍ទាំងនោះទាមទាការតភ្ជាប់ទៅកាន់អ៊ីនធើណេត ដើម្បីទទួលបានការគ្របគ្រង ការប្រើប្រាស់ និងការឆ្លើយតបនៃទិន្នន័យពីចម្ងាយ (Internet of Things)។ ឧបករណ៍ទាំងឡាយដែលយើងកំពុងតែប្រើប្រាស់ គឺពុំមានទិន្នន័យគ្រប់គ្រាន់ និងទាន់សម័យ ដូចនេះវាត្រូវការតភ្ចាប់ទៅកាន់អ្នកផ្គត់ផ្គង់ ជាឧទាហរណ៍៖ ទូរទស្សន៍វ័យឆ្លាតអាចអនុញ្ញាញឲ្យយើងទស្សនាខ្សែភាពយន្តថ្មីៗ តាមបណ្តាញអ៊ីនធើណេត, ឧបករណ៍ផ្ទុកទិន្នន័យតូច តម្រូវឲ្យយើងផ្ទុកនៅលើ Cloud Storage (រូបថត វីដេអូ លេខទំនាក់ទំនង ។ល។) ដោយសារភាពសម្បូរបែបរបស់វា បានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនកាន់តែមានភាពងាយស្រួល … Continue reading គុណសម្បត្តិ និងហានិភ័យ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed