Install now: Secudemy is on iOS

បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងកម្មវិធីសម្រាប់ Android រួចមក វេបសាយ Secudmy មានវត្តមានរួចហើយនៅក្នុង AppStore ដែលដំណើរការនៅក្នុង iOS device ។

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

បន្ថែមជាមួយគ្នានេះដែរ វេបសាយនេះនឹងដើរតួនាទីជាយន្តការសម្រាប់អ្នកអាជីពផ្នែកសន្តិសុខព័ត៌មាន ក្នុងការចែករំលែក និងផ្លាស់ប្តូរចំណេះដឹង/បទពិសោធន៍។ ដោយសារតែមានការកើនឡើងនូវការគំរាមគំហែងផ្នែកសន្តិសុខព័ត៌មាននៅជុំវិញពិភពលោក វាជាការសំខាន់ណាស់ក្នុងការក្តាប់បាននូវព័ត៌មានស្តីពីកំហុសឆ្គង ឬចំណុចខ្សោយនានា ព្រមជាមួយនឹងដំណោះស្រាយ។ អ្នកនឹងទទួលបាននូវធនធានជាច្រើនទាំងទងនឹងសន្តិសុខព័ត៌មាន ដែលវាអាចជួយអ្នកនៅក្នុងការងារ និង/ឬ ការអភិវឌ្ឍអាជីពការងារ។

លោកអ្នកអាចធ្វើការទាញយកតាមរយៈបញ្ជប់ ​(link) ដូចខាងក្រោម

https://itunes.apple.com/kh/app/secudemy/id1162512057?mt=8

Exit mobile version