ទប់ស្កាត់ការវាយប្រហារតាមអុិនធឺណិតចំពោះអង្គភាពរបស់អ្នក តាមរយៈការបង្កើន​ការយល់ដឹងអំពីសន្តិសុខព័ត៌មាន

អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន INFOSEC IQ គឺជាក្រុមហ៊ុនឯកទេសលើផ្នែកសន្តិសុខព័ត៌មានវិទ្យាបានបង្កើតកម្មវិធីដ៏ល្អមួយសម្រាប់បង្កើនការយល់ដឹងអំពីសន្តិសុខព័ត៌មានវិទ្យា ។ កម្មវិធីនេះមានលក្ខណៈពិសេសត្រង់មានចំណុចសំខាន់ៗចំនួនបួន៖ (១)​ អ្នកសិក្សាអាចជ្រើសរើសមេរៀនតាមចិត្តចង់ (២) មេរៀននីមួយៗគឺបង្កើតឡើងតាមរយៈបទពិសោធន៏ជាក់ស្តែងនៅក្នុងឧស្សាហកម្មផ្ទាល់ដែលបានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាយន្តការសម្រួលអាជីវកម្ម (៣) មេរៀនមានលក្ខណៈដែលអាចទំនាក់ទំនងទៅវិញទៅមកជាមួយអ្នកសិក្សា (Interactive Mode) និង​ (៤) មេរៀននីមួយៗត្រូវបានបង្កើតជាមេរៀនខ្លី ហើយខ្លឹម និងងាយយល់ ។ ចំណុចពិសេសទាំងបួននេះបានធ្វើ អោយកម្មវិធីការយល់ដឹងអំពីសន្តិសុខព័ត៌មានវិទ្យារបស់ក្រុមហ៊ុនINFOSEC IQ មានភាពល្បីល្បាញលើវិស័យសន្តិសុខព័ត៌មានវិទ្យា ។ 

កម្មវិធីការយល់ដឹងអំពីសន្តិសុខព័ត៌មានវិទ្យារបស់ក្រុមហ៊ុន INFOSEC IQ នេះបានបង្កើតវេទិកាសិប្បនិមិ្មត (Simulation Platform) មួយដែលអនុញ្ញាតិអ្នកកាន់កម្មវិធីបង្កើនការយល់ដឹងអាចប្រាស្រ័យទាក់ទង និងអនុវត្តផ្ទាល់ជាមួយអ្នកសិក្សាតាមរយៈការវាយប្រហារសាកល្បង ថាតើអ្នកសិក្សាអាចធ្លាក់ក្នុងអន្ទាក់ហេគឃ័រដែលឬអត់ ។ តាមរយៈការវាយប្រហារសាកល្បងនេះអ្នកកាន់កម្មវិធីសិក្សាដឹងអំពីសមត្ថភាពយល់ដឹងលើវិស័យសន្តិសុខព័ត៌មានវិទ្យាកម្រិតណា ហើយគួរតែពង្រឹងបន្ថែមចំណុចណាទៀត ។ 

ក្រុមហ៊ុន INFOSEC IQ នេះបានបង្កើតវិធីសាស្រ្តបីដែលយោងទៅលើស្តង់ដាររបស់វិទ្យាស្ថានជាតិស្តង់ដារ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលវិធីសាស្រ្តទាំងបីផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកសិក្សាអោយឆាប់ចេះ និងឆាប់យល់តាមរយៈអនុវត្តន៍ និងទាក់ទងដោយផ្ទាល់ជាមួយការវាយប្រហារជាក់ស្តែង ។ វិធីសាស្រ្តទាំងបីនោះរួមមាន (១) ការរៀបចំមេរៀនសិក្សាដោយស្វ័យប្រវត្តិ (២) ការសិក្សាដោយបង្កើតជាព្រឹត្តិការណ៍ណាមួយ និង (៣) ការអប់រំបញ្ហាសន្តិសុខដែលមានលក្ខណៈជាច្រើនដំណាក់កាល ។ 

វិស័យសំខាន់ៗដែលកម្មវិធីបង្កើនការយល់ដឹងអំពីសន្តិសុខព័ត៌មានវិទ្យារួមមានវិស័យបច្ចេកវិទ្យា វិស័យសុខាភិបាល វិស័យអប់រំ វិស័យហិរញ្ញវត្ថុ វិស័យសាធារណៈរបស់ស្ថាប័នរដ្ឋាភិបាល និងវិស័យថាមពល ដែលសុទ្ធតែជាវិស័យសំខាន់ៗរបស់ប្រទេស ហើយវិស័យទាំងនេះសុទ្ធតែបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីគាំទ្រការងារ ។ 

ដោយមើលឃើញនូវសារៈសំខាន់នៃកម្មវិធីបង្កើនការយល់ដឹងសន្តិសុខព័ត៌មានវិទ្យានេះ ក្រុមហ៊ុន Trendsec Solution Co., Ltd. បានចាប់ដៃគូជាមួយក្រុមហ៊ុន INFOSEC IQ ដើម្បីណែនាំកម្មវិធីដ៏មានសារៈសំខាន់នេះមកទីផ្សារប្រទេសកម្ពុជាក្នុងគោលបំណងចូលរួមលើកកម្ពស់ការយល់ដឹងលើវិស័យសន្តិសុខព័ត៌មានវិទ្យា ដែលមិនថាប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរដែលជួបប្រទះបញ្ហាអសន្តិសុខតាមបែបបច្ចេកវិទ្យានេះជារៀងរាល់ថ្ងៃ ដែលទាមទារអោយមានការយកចិត្តទុកដាក់ និងលើកកម្ពស់សមត្ថភាពបុគ្គលិកក្រុមហ៊ុន ក៏មន្រ្តីរាជការក្នុងការស្វែងយល់អំពីសន្តិសុខព័ត៌មានវិទ្យា ។ 

ចំពោះរាល់ការចំណាប់អារម្មណ៍ក្នុងស្វែងយល់លម្អិត សូមទំនាក់ទំនងជាមួយក្រុមហ៊ុន Trendsec Solution Co., Ltd. ដែលមានអាស័យដ្ឋានវិបសាយ https://www.trendsec.com.kh និងអ៊ីម៉ែល vongsokha@trendsec.com.kh ឬលេខទំនាក់ទំង(+855) 98 883 008 ។

Exit mobile version