Information Security Seminar @ MiniBarCamp

កាលពីថ្ងៃសៅរ៍ទី ២៨ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានប្រារព្វនូវសិក្ខាសាលាមួយស្តីពី “សន្តិសុខព័ត៌មាន” ក្រោមកិច្ចសហការណ៍ជាមួយនឹងក្រុម BarCamp Cambodia ។ នៅក្នុងសិក្ខាសាលានេះមានការចូលរួមពីសំណាក់មហាជនទូទៅមានចំនួនប្រហែលជា ១៥០រូប មកពីបណ្តាសាកលវិទ្យាល័យ អង្គការ ក្រុមហ៊ុន និងអ្នកប្រើប្រាស់បច្ចេកវិទ្យា។

វាគ្មិនកិត្តិយសចូលរួមក្នុងអង្គសិក្ខាសាលាខាងលើនេះមានចំនួនបួនរូប គឺលោក Ham Sokly, លោក ⁣OU Phannarith (founder of SecuDemy.com), លោក Cheat Sovichea (founder of VCSTrust.net) និងលោក Ly Vandy (founder of KhmerCyber.org) ។

Mr. Ham Sokly, Present about "The Training Benefit from Microsoft IT Academy"
Mr. Ham Sokly, Present about “The Training Benefit from Microsoft IT Academy”
Mr. OU Phannarith, Present about "Information Security in Cambodia - The Way Forward"
Mr. OU Phannarith, Present about “Information Security in Cambodia – The Way Forward”
Mr. Cheat Sovichea, Present about “Smart Phone Security”
Mr. Ly Vandy, Present about “Website Security – SQL Injection Technique”

ខាងក្រោមនេះគឺជាការថតសកម្មភាពរបស់ Mr. Cheat Sovichea នៅពេលដែលលោកធ្វើបទឧទ្ទេសនាមបទបង្ហាញរបស់លោក (ចំណែកឯរបស់វាគ្មិនដទៃទៀតគឺមិនមានការថតឡើយ)។ វិដេអូនេះគឺផ្តល់ដោយលោក Chea Lay ដែលគឺជាអ្នកចូលរួមក្នុងអង្គសិក្ខាសាលានេះ

ខាងក្រោមនេះគឺជាវិដេអូរបស់លោក Cheat Sovichea ដែលបង្ហាញពីសារៈសំខាន់នៃសន្តិសុខនៅលើទូរស័ព្ទដៃទំនើប៖

បទបង្ហាញក្នុងអង្គសិក្ខាសាលា

ខាងក្រោមនេះគឺជាតំណភ្ជាប់ទៅទាញយកនូវបទបង្ហាញនៅក្នុងអង្គសិក្ខាសាលា៖

1 – Information Security in Cambodia – The Way Forward
2 – Smart Phone Security
3 – Website Security – SQL Injection 

អ្នកចូលរួមកម្មវិធីសិក្ខាសាលា

ចំណែកឯរូបភាពសកម្មភាពលំអិតសូមចូលទៅទាញយកនៅក្នុង Facebook Page

Exit mobile version