ឥណ្ឌូនេស៊ី៖ បែកធ្លាយទិន្នន័យអ្នកធ្វើតេស្តកូវីដ១៩

តាមព័ត៌មានពី Thejakartapost បានឱ្យដឹងថា ហេគឃ័រមិនស្គាល់ប្រភពបានធ្វើការជ្រៀតចូលទៅក្នុងដាតាបេសរបស់រដ្ឋាភិបាល មានផ្ទុកទិន្នន័យរបស់អ្នកបានធ្វើតេស្តរកមើលមេរោគ COVID-19 ចំនួន ២៣០,០០០នាក់។ ហេគឃ័រដែលប្រើប្រាស់ឈ្មោះថា ​Database Shopping បានដាក់លក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានធ្វើតេស្តកូវីដ១៩ នៅលើវេបសាយ Raid Forums ។ នៅក្នុងនោះ មានការបង្ហាញជាឧទាហរណ៍ពីទិន្នន័យដែលលួចបាន គឺមានឈ្មោះ អាស័យដ្ឋាន អាយុ និងសញ្ជាតិនៃអ្នកមកធ្វើតេស្តកូដវីដ១៩ នៅតាមបណ្តាមន្ទីរទេព្យនានានៅក្នុងទីក្រុងបាលី។ ទិន្នន័យក៏បានបង្ហាញផងដែរនូវប្រភេទនៃការធ្វើតេស្តដែលបុគ្គលនីមួយៗបានធ្វើផងដែរ។

ហេគឃ័រ Database Shopping បាននិយាយនៅក្នុង ​Raid Forums ថា ដាតាបេស​ COVID-19 ដែលមានទិន្នន័យទាំងអស់ចំនួន 230K នៅក្នុង ​MySQL database ដែលលួចបាននាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ហើយខ្ញុំលក់វាសម្រាប់ដែលមានចំណាប់អារម្មណ៍។ បន្ថែមជាមួយគ្នានេះ អ្នកដែលដាក់លក់វា ក៏បានអៈអាងថាខ្លួនក៏បានលួចបានទិន្នន័យរបស់មនុស្សទាំងឡាយណាដែលចូលរួមធ្វើតេស្ត នៅក្នុងតំបន់ផ្សេងទៀត ដូចជា Jakarta និង ​Bandung in West Java ផងដែរ។

ដាតាបេសទាំងអស់នេះត្រូវបានដាក់លក់ក្នុងតំលៃ ៣០០ដុល្លា។ ឆ្លើយតបទៅនឹងការបែកធ្លាយទិន្នន័យទាំងនេះ អ្នកនាំពាក្យនៃក្រុមការងារថ្នាក់ជាតិកូវីដ១៩ បានឱ្យដឹងថា “ទុកវាឱ្យអាជ្ញាធរមានសមត្ថកិច្ចជាអ្នកធ្វើការទៅចុះ”។ គាត់មិនបានបញ្ចេញព័ត៌មានលំអិតអ្វីឡើយពាក់ព័ន្ធទៅនឹងបញ្ហានេះ។

>> អានព័ត៌មានបន្ថែម វិធីសាស្រ្តវាយប្រហារ APTs ជាមួយនឹងវីរ៉ុស COVID-19

ការបែកធ្លាយទិន្នន័យនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងតែកើនឡើងជាលំដាប់ ក្នុងខណៈពេលដែលច្បាប់ការពារទិន្នន័យ (personal data protection bill) នៅមិនទាន់អនុម័តប្រើប្រាស់នៅឡើយ។

នៅក្នុងឆ្នាំ២០១៣ កន្លងទៅនេះ ហេគឃ័របានធ្វើការអាក់សេសទៅលើព័ត៌មានប្រជាជនរាប់សិបលាននាក់ តាមរយៈវេបសាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតផងដែរ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version