In 30 Seconds, HTTPS Encrypted Data can be decoded

វិធីសាស្ត្រវាយប្រហារដែលត្រូវបានគេដាក់ឈ្មោះថា BREACH អាចធ្វើការទាញស្រង់យក login tokens, session ID numbers និងព័ត៌មានសំខាន់ៗផ្សេងទៀត ពីចរារចណ៍អិនធឺណែតដែលមានប្រើប្រាស់ SSL/TLS encrypted ក្នុងរយៈពេលតែ ៣០វិនាទីប៉ុណ្ណោះ។

បច្ចេកទេសនេះត្រូវបានបង្ហាញនៅក្នុង Black Hat Security Conference នៅទីក្រុង Las Vegas ដោយលោក Gluck រួមជាមួយ អ្នកស្រាវជ្រាវពីរនាក់អ្នកទៀតគឺលោក Neal Harris និង Angelo Prado ដែលអាចអនុញ្ញាតឲ្យ hacker ធ្វើការ decode encrypted data ដែល online bank និង e-commerce sites ប្រើប្រាស់ពីក្នុង HTTPS channel។

Neal, Yoel, and Angelo (From Left to Right)

BREACH (Browser Reconnaissance and Exfiltration via Adaptive Compression of HyperText) គឺជា ការវាយប្រហារគោលដៅជាក់លាក់បំផុត ហើយមិនធ្វើការ decrypt នូវ channel ទាំងមូលនោះឡើយ។ BREACH ធ្វើការទាញស្រង់យកព័ត៌មាន ចេញពីក្នុងទិន្នន័យដែលត្រូវបានការពារដោយ HTTPS រួមមាន email addresses, security tokens និង plain text strings ផ្សេងៗទៀត។

អ្នកទាំងអស់គ្នា អាចទស្សនាវិដេអូខាងក្រោម៖

ព័ត៌មានបន្ថែម៖

– http://breachattack.com/resources/BREACH%20-%20BH%202013%20-%20PRESENTATION.pdf

– http://www.iacr.org/cryptodb/archive/2002/FSE/3091/3091.pdf

Exit mobile version