ទូរស័ព្ទស្មាតហ្វូន iPhone របស់អ្នកសារព័ត៌មានចំនួន ៣៦នាក់ ធ្វើការឱ្យស្ថាប័នព័ត៌មាន Al Jazeera ត្រូវបានហេគចូល តាមរយៈចំនុចខ្សោយ zero-click exploit ដើម្បីវាយប្រហារបញ្ចូលមេរោគ (spyware) ដែលជាផ្នែកមួយនៃយុទ្ធនាការចារកម្មនៅប៉ែកមជ្ឈឹមបូព៌ា នេះតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះ ដោយ Citizen Lab នៅក្នុង University of Torento ។
មេរោគនេះមានឈ្មោះថា Pegasus ដែលវាយលុកទៅលើចំនុចខ្សោយដែលមាននៅក្នុង Apple’s iMessage ដែលក្រុមហ៊ុន Apple បានធ្វើការជួសជុលចំនុចខ្សោយនេះរួចទៅហើយ។ មេរោគនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន NSO Group របស់អុីស្រាអ៊ែល ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការអាក់េសសទៅលើទិន្នន័យសំខាន់រក្សាទុកនៅលើឧបករណ៍របស់មុខសញ្ញា ដោយមុខសញ្ញាមិនបានដឹងខ្លួនឡើយ។
ការរកឃើញបញ្ហានេះ គឺបន្ទាប់ពីជនរងគ្រោះម្នាក់ ឈ្មោះ Tamer Almisshal ដែលជាអ្នកការសែតមកពី Al Jazeera មានការសង្ស័យថា ទូរស័ព្ទ iPhone របស់ខ្លួនអាចត្រូវបានហេគ។ គាត់បានប្រគល់ទូរស័ព្ទនោះទៅឱ្យអ្នកស្រាវជ្រាវនៅ Citizen Lab ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច្ឆ័យត្រាហ្វិក។
អ្នកស្រាវជ្រាវបានរកឃើញថា ចោរបច្ចេកវិទ្យាបានវាយប្រហារនៅចន្លោះពីខែកក្កដា និងខែសីហា ឆ្នាំ២០២០ ដោយប្រើប្រាស់ចំនុចខ្សោយមួយឈ្មោះថា KISMET ដែលជាប្រភេទចំនុចខ្សោយ zero-day មាននៅក្នុង iOS 13.5.1 ។
មេរោគនោះមានសមត្ថភាពអាចធ្វើការថតសំលេងពីម៉ៃក្រូហ្វូនទូរស័ព្ទ និងការសន្ទនា ថតយករូបភាពដោយប្រើប្រាស់កាំេមរ៉ាទូរស័ព្ទ ធ្វើការអាក់េសសទៅកាន់ពាក្យសម្ងាត់របស់ជនរងគ្រោះ និងតាមដានទីតាំងរបស់ឧបករណ៍។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280