IceFog – China APT Espionage

ក្រុមហ៊ុន Kaspersky បានរកឃើញនូវយុទ្ធនាការមួយរបស់ចិន ដែលឲ្យឈ្មោះថា Icefog ដែលមានគោលដៅវាយប្រហារ ទៅលើស្ថាប័នរដ្ឋាភិបាល យោធា កងទ័ពជើងទឹក ប្រតិបត្តិករទូរគមនាគមន៍ ឧស្សាហកម្ម ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងប្រព៏ន្ធផ្សព្វផ្សាយ។

ក្រុមដែលធ្វើការវាយប្រហារនេះគឺជាក្រុមមួយដែលមានបច្ចេកទេសខ្ពស់ ដោយបានប្រើប្រាស់នូវ ⁣backdoor មួយឈ្មោះថា Icefog ដែលដំណើរការ នៅលើ Windows និង Mac OS X ដើម្បីជ្រៀតចូលទៅក្នុងប្រព៏ន្ធ។

បច្ចុប្បន្ននេះ Backdoor ដែលមាននៅក្នុង Mac OS X គឺកំពុងដែលចរាចរណ៍យ៉ាងខ្លាំង ហើយមិនត្រូវបានចាប់ដោយ កម្មវិធិសន្តិសុខផ្សេងៗឡើយ ហើយនឹងកំពុងតែបានឆ្លងទៅលើជនរងគ្រោះជាច្រើនរយនាក់ ជំុវិញពិភពលោក នេះបើតាមរបាយការណ័ចេញផ្សាយបានសរសេរ។

យុទ្ធនាការដែលមានមូលដ្ឋានចេញពីចិននេះ គឺមានអាយុកាលជិតពីរឆ្នាំមកហើយ ហើយដែលឆ្លងទៅអ្នកប្រើប្រាស់តាមរយៈ attachment ដែលភ្ជាប់មក ជាមួយនឹងអីុម៉ែល ឬក៏បង្កប់មេរោគចូលទៅក្នុងវិបសាយតែម្តង។ អ្នកវាយប្រហារធ្វើការ វាយប្រហារទៅលើចំនុចខ្សោយជាច្រើនមានដូចជា ⁣(CVE-2012-1856 និង CVE-2012-0158) ដែលមានក្នុង ⁣Microsoft Word និង Excel។

នៅពេលដែលកុំព្យូទ័រត្រូវបានឆ្លង អ្នកវាយប្រហារធ្វើការបញ្ជូននូវ malicious tools និង backdoors ចូលទៅក្នុងម៉ាស៊ីន នោះ ហើយវានឹងធ្វើការ ត្រួតពិនិត្យរកនូវព៏ត៌មានសម្ងាត់របស់អីុម៉ែល ⁣(username, password) ឯកសារផ្សេងៗ និងពាក្យសម្ងាត់របស់អភិបាលគ្រប់គ្រង របស់ប្រព័ន្ធផងដែរ។

បើតាមក្រុមស្រាវជ្រាវ Kaspersky បានរកឃើញមានប្រទេសជាច្រើនដូចជា Taiwan, Hong Kong, China, USA, Australia, Canada, UK, Italy, Germany, Austria, Singapore, Belarus និង Malaysia។

វាមិនមាននូវភស្តុតាងជាក់ស្តែងឡើយ ដើម្បីផ្ទៀងផ្ទាត់ថាប្រតិបត្តិការនេះគឺមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល (state sponsored) ប៉ុន្តែដោយយោង ទៅលើទិន្នន័យដែលលួចបានត្រូវបានបញ្ចូនចេញនោះ អ្នកវាយប្រហារត្រូវបានសន្មតថា នៅក្នុងប្រទេសចិន កូរ៉េខាងត្បួង និងជប៉ុន។

 

ឯកសារយោង៖ Kaspersky Report on IceFog

Exit mobile version