ICANN hacked and its Centralized Zone Data Service (CZDS) compromised

អង្គភាព ICANN ត្រូវបានហេគ ហើយទិន្នន័យ Centralized Zone Data Service (CZDS) ត្រូវបានប៉ៈពាល់

អង្គភាព Internet Corporation for Assigned Names and Numbers (ICANN) បានប្រកាសកាលពីម្សិលមិញថា ប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន ត្រូវបានវាយប្រហារ បន្ទាប់ពីបុគ្គលិកមួយចំនួនរបស់ ICANN បានក្លាយជាជនរងគ្រោះដោយការវាយប្រហារបែប spear phishing ។ ICANN បាននិយាយថា អ្នកវាយប្រហារបានជ្រៀតចូលទាញយកសិទ្ធិជាអភិបាលគ្រប់គ្រង (adminstrative previledge) ទៅលើប្រព័ន្ធមួយចំនួនរបស់ ICANN’s Systems ដោយរួមមានទាំង Centralized Zone Data Service (CZDS) ផងដែរ។

តើអង្គភាព ICANN ធ្វើអ្វី?

អង្គភាអ ICANN ទទួលខុសត្រូវសម្រាប់ធ្វើការសម្របសម្រួល ក្នុងការថែទាំ និងវិធីសាស្ត្រនានាសម្រាប់ ដាតាបេសមួយចំនួនដែលទាក់ទងទៅនឹង namespaces of the Internet និងធ្វើឲ្យមានជឿជាក់ថាបណ្តាញមានស្ថេរភាព និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព។ បើនិយាយឲ្យខ្លីគឺជាអង្គភាពរក្សាទុកនូវ Internet Protocol identifiers ។ អង្គភាពនេះធ្វើការរក្សាទុកនូវបញ្ជីចុះឈ្មោះ នៃ Domain Name System ទូទាំងពិភពលោក ហើយក៏មាន តួនាទីទទួលខុសត្រូវ ក្នុងការដាក់ឲ្យប្រើប្រាស់នូវ generic top-level domains (TLDs) ថ្មីផងដែរ។ ជាមួយគ្នានេះផងដែរ ICANN ក៏ទទួលបន្ទុកមើល ការខុសត្រូវទៅលើប្រតិបត្តិការនៃ root name servers ។

តើអ្វីទៅជា CZDS?

ប្រព័ន្ធ Centralized Zone Data Service ដំណើរការនៅក្នុង ICANN ផ្តល់នូវចំនុចកណ្តាលរួមមួយ (centralizd point) សម្រាប់ធ្វើការចូល ទៅកាន់ Zone Files ។

ការវាយប្រហារ

ICANN បាននិយាយថា ការវាយប្រហារបានចាប់ផ្តើមតាំងពីចុងខែវិចិ្ឆកាមកម្លេៈ ដោយប្រើប្រាស់អ៊ីម៉ែលផ្ញើរទៅកាន់បុគ្គលិកមួយចំនួនរបស់ខ្លួន។ អ៊ីម៉ែលនោះ មើលទៅគឺហាក់ដូចជាការផ្ញើរចេញពី ICANN domain ខ្លួនឯងផ្ទាល់តែម្តង។ ជាលទ្ធផលនៃការវាយប្រហារ ទិន្នន័យអ៊ីម៉ែល (e-mail credentials) នៃបុគ្គលិកមួយចំនួនរបស់ ICANN ត្រូវបានវាយប្រហារ ហើយបន្ទាប់មកត្រូវបានប្រើប្រាស់ដើម្បីជ្រៀតចូលទៅកាន់ ICANN systems ។

រាល់ Zone Files និងគណនីអ្នកប្រើប្រាស់លំអិត រួមមាន emails id និង passwords អាចត្រូវបានលួចយកដោយសារការជ្រៀតចូលទៅក្នុង CZDS។ ICANN បានធ្វើការជម្រុញទៅដល់អ្នកប្រើប្រាស់ទាំងអស់ឲ្យធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់របស់ពួកគេ។ ការវាយប្រហារនេះ ក៍បានលួយយកនូវគណនី នៃប្រព័ន្ធពីរទៀត រួមមាន ICANN Blog (blog.icann.org) និង ICANN WHOIS (whoi.icann.org) information portal ប៉ុន្តែមិនមានផលប៉ៈពាល់ ឡើយ។

ព័ត៌មានបន្ថែម៖

https://www.icann.org/news/announcement-2-2014-12-16-en

Exit mobile version