HTTP/2 គឺជា Protocol ជំនាន់ថ្មីសម្រាប់ឲ្យមានសុវត្ថិភាពល្អជាងមុន
ជាគឺជាដំណឹងល្អសម្រាប់ប្រើប្រាស់អ៊ិនធឺណិតទាំងអស់ ដោយសារតែវិបទាំងមូលដែលអ្នកធ្លាប់ស្គាល់នឹងមានការផ្លាស់ប្តូរនៅថ្ងៃខាងមុខ។ ជំនាន់ថ្មីរបស់ HTTP ដែលយើងទន្ទឹងរងចាំជាយូរហើយនោះ នឹងមកដល់នាពេលខាងមុខ ដោយសារតែវាទទួលបានសម្រេចជាផ្លូវការ និងអនុញ្ញាតឲ្យប្រើប្រាស់កាលពីថ្ងៃពុធ កន្លងទៅនេះ។
Mark Nottingham ដែលជានាយកនៃក្រុមការងារ Internet Engineering Task Force (IETF) working group ដែលជាក្រុមនៅពីក្រោយការបង្កើតនូវស្តង់ដារ បានធ្វើការប្រកាសនៅក្នុងប្លុកថា HTTP 2.0 specfications ត្រូវបានទទួលការអនុម័តជាផ្លូវការហើយ។ ក្នុងពេលនេះ លក្ខណៈថ្មីទាំងអស់នោះ (specification) នឹងឆ្លងកាត់ដំណាក់ចុងក្រោយមួយទៀត (Request-for-comment and editorial processes) មុនពេលដែលវាត្រូវបានបោះផ្សាយជាស្តង់ដារ ។
ការផ្លាស់ប្តូរដ៍ធំក្នុងរយៈពេល ១៦ឆ្នាំ នៃ HTTP
HTTP ឬក៍ HyperText Transfer Protocol គឺជាស្តង់ដារវិបមួយក្នុងចំណោមស្តង់ដារជាច្រើន ដែលអ្នកទាំងអស់គ្នាយល់ដឹងថាជា HTTP:// នៅត្រង់អាស័យដ្ឋានវិប។ HTTP protocols ធ្វើការគ្រប់គ្រងនូវការតភ្ជាប់រវាងអ្នក browser នៃប្រើប្រាស់ និងម៉ាស៊ីនមេដែលផ្ទុកនូវវិបសាយ (server hosting website) ដែលត្រូវបានបង្កើតឡើងដោយអ្នកបង្កើតវាដំបូងគឺ Sir Tim Berners-Lee។
HTTP/2 គឺជាការធ្វើបច្ចុប្បន្នភាពនៃ protocol ប៉ុណ្ណោះ ប៉ុន្តែវាគឺជាការងារដ៍ធំសំមើម ដោយសារតែ HTTP specification ចុងក្រោយបង្អស់គឺត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ ១៩៩៩ មកម្លេះ។ វាមានន័យថា HTTP/2 គឺជាបច្ចុប្បន្នភាពធំដំបូងគេបង្អស់ទៅលើស្តង់ដារ HTTP ក្នុងរយៈពេល ១៦ឆ្នាំកន្លងទៅនេះ។
តើអ្វីទៅជា HTTP/2?
HTTP/2 បានធ្វើការសន្យាថា នឹងបញ្ចូន web pages ទៅកាន់ browsers បានលឿនជាងមុន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការអាននូវ page បានច្រើនជាងមុន ទិញរបស់តាមអ៊ិនធឺណិតកាន់តែច្រើន និងធ្វើការស្រាវជ្រាវផ្សេងបានច្រើននិងលឿនផងដែរ។
HTTP/2 គឺផ្អែកទៅលើ SPDY protocol ដែលគឺជា protocol ណែនាំដោយ Google ក្នុងឆ្នាំ ២០០៩ ហើយត្រូវបានទទួលស្គាល់ដោយបច្ចេកវិទ្យាជាច្រើន រួមមាន Google’s own Chrome browser, Mozilla’s Firefox, Microsoft’s Internet Explorer, និងវិបសាយជាច្រើន ដូចជា Facebook និងកម្រងកម្មវិធីជាច្រើនទៀតដែលធ្វើការបញ្ជូន Web pages ទៅកាន់ browsers។
SPDY (ដែលយើងអានថា “speedy”) ត្រូវបានគេសាងសង់ឡើងដើម្បីបង្កើតល្បឿននៃការបើក web pages ហើយនឹងបទពិសោធន៍នានារបស់អ្នកប្រើប្រាស់។ ទាំង SPDY និង HTTP/2 ប្រើប្រាស់នូវ “header field compression” និង “multiplexing” ដើម្បីអនុញ្ញាតឲ្យ browsers ធ្វើសំណើរច្រើនទៅកាន់ web servers ដោយប្រើប្រាស់ការតភ្ជាប់តែមួយ (single connection)។
PUSHES ENCRYPTION
HTTP 2.0 ក៏បាននាំមកនូវការផ្លាស់ប្តូរដ៏ធំមួយដែរ នោះគឺ Encryption។ វាត្រូវបានគេរៀបគម្រោងពីដំបូង ក្នុងការដាក់ឲ្យមាននូវបច្ចេកវិទ្យា encryption ដែលយើងហៅថា TLS (Transport Layer Security ពីមុនគឺ SSL for Secure Sockets) នៅក្នង HTTP/2 នេះ ប៉ុន្តែវាត្រូវបានគេបដិសេធន៍ ពីព្រោះដោយសារតែមានការលំបាក (មិនងាយស្រួល) ចំពោះប្រតិបត្តិករបណ្តាញមួយចំនួន និងអ្នកផ្គត់ផ្គង់ proxy ជាមួយនឹងស្តង់ដារថ្មីនេះ។
សម្រាប់ព័ត៌មានបន្ថែមស្តីពី HTTP/2 Protocol សូមចូលទៅកាន់ http://http2.github.io/faq/