តាមទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖
ឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រមូល និងលួចទិន្នន័យរូបភាពរបស់ប្រជាពលរដ្ឋដែលមានជារូបថត និងវីដេអូ អាក្រាតកាយ ចែកចាយ និងលក់នៅប្រព័ន្ធអ៊ីនធឺណេត ជនខិលខូចបានប្រើបច្ចេកទេស លួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់ទឹកសាធារណៈ និងប្រើប្រាស់ម៉ាស៊ីនដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IOT Search Engine) ដែលមានលើបណ្តាញអ៊ីនធឺណេតដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IP Address) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដើម្បីលួច និងប្រមូលយកទិន្នន័យរបស់ជនរងគ្រោះ។
វិធីសាស្រ្តបង្កា និងទប់ស្កាត់ មានដូចខាងក្រោម៖
១. កំណត់លេខសម្ងាត់ឲ្យបានត្រឹមត្រូវ
២. ធ្វើការប្តូរលេខសម្ងាត់អោយបានទៀងទាត់
៣. ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (Software Camera) ឲ្យបានទៀងទាត់
៤. សូមត្រួតពិនិត្យជុំវិញខ្លួនលោកអ្នករៀងរាល់ពេលផ្លាស់ប្តូរសម្លៀកបំពាក់នៅតាមទីសាធារណៈ ឬ នៅក្នុងផ្ទះ
៥. សូមរាយការណ៍មកសមត្ថកិច្ច ប្រសិនបើបានជួប ឬឃើញកាមេរ៉ាសុវត្ថិភាពពុំប្រក្រតីនៅតាមទីសាធារណៈ (ឧទាហរណ៍ បន្ទប់ទឹក)។