តើអ្នកចង់ក្លាយខ្លួនជា Hacker ត្រូវធ្វើដូចម្តេចខ្លះ?
ដំបូងឡើយ អ្នកត្រូវយល់ដឹងអំពីទស្សនាទាន (concept) ឲ្យបានច្បាស់ថា ការប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់ៗ គឺមិនធ្វើឲ្យអ្នកក្លាយទៅជាអ្នកវាយប្រហារ (hacker) បានឡើយ។
ការសិក្សាអំពីវិធីសាស្ត្រនៃ hacking គឺមិនមែនងាយស្រួលឡើង តែបើសិនជាអ្នកមាននូវចំណាប់អារម្មណ៍នៅក្នុងការ hack នោះអ្នកនឹងអាចសិក្សាទៅមុខ បានលឿន។
វាអាស្រ័យទៅលើខ្លួនអ្នក ថាតើអ្នកត្រូវចាប់ផ្តើមយ៉ាងដូចម្តេច ក្នុងការសិក្សាអំពី HACKING។ ខាងក្រោមនេះគឺជាជំហានខ្លះៗដែលអ្នកអាចធ្វើតាមដើម្បីក្លាយខ្លួន ទៅជាអ្នកវាយប្រហារ …
១. សិក្សារាល់មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ (ចាប់ផ្តើមពីប្រតិបត្តិការ តើវាដំណើរការយ៉ាងដូចម្តេច …)
២. សិក្សាអំពីមូលដ្ឋានគ្រឹះនៃបណ្តាញ (network)
៣. សិក្សាទៅលើប្រព័ន្ធប្រតិបត្តិការឲ្យបានច្រើនជាងមួយ (ដូចជា Linux ជាដើម)
៤. ចាប់ផ្តើមសិក្សាអំពីការសរសេរកម្មវិធី (ចាប់ផ្តើមជាមួយនឹង C Programming)
៥. រៀន PHP សម្រាប់ការវាយប្រហារទៅលើវិបសាយ (វាក៏ជួយអ្នកក្នុងការអភិវឌ្ឍន៍វិបសាយផងដែរ)
៦. សិក្សាភាសាសរសេរកម្មវិធីផ្សេងៗទៀត (Java, C++, C#, …)
៧. សិក្សាអំពី Scripting language (JavaScript, Phyton, …)
៨. អានរាល់ព័ត៌មាននៃការវាយប្រហារថ្មីៗ ដឹងអំពីពាក្យថ្មីៗ ដឹងអំពីមេរោគថ្មីៗ
៩. យ៉ាងហោចណាស់ ធ្វើការមុខកុំព្យូទ័រពី ៥ ទៅ ៦ម៉ោងក្នុង១ថ្ងៃ
១០. ព្យាយាមយល់ដឹងថាតើ hacking tool ធ្វើការងារយ៉ាងដូចម្តេច
១១. ព្យាយាមបង្កើតកម្មវិធីដោយខ្លួនឯង ដោយប្រើប្រាស់ Phyton ឬភាសាផ្សេងៗទៀត
១២. ស្វែងរកនូវចំនុចខ្សោយថ្មីៗនៅក្នុងវិបសាយ
១៣. ជាពិេសសគឺ រៀនអំពីវិធីសាស្ត្រការពារខ្លួន
១៤. អនុវត្តន៍ឲ្យបានច្រើន
បើសិនជាអ្នកមិនមានចំណេះដឹងអំពីសន្តិសុខផ្ទាល់ (own security) ខ្លួននោះទេ ចូរកុំព្យាយាមធ្វើការវាយប្រហារឲ្យសោះ វាគឺជាហានិភ័យខ្ពស់ណាស់។