តើអ្នកវាយប្រហារបង្កើតកម្មវិធីយ៉ាងដូចម្តេចដើម្បីលួចរូបភាពស្រាត
បុរសពីរនាក់នៅសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ឲ្យជាប់គុកទៅដល់ ១៥ឆ្នាំ នៅក្នុងបទចោទពីការបង្កើតនូវកម្មវិធី ដែលអាចវាយប្រហារដោយស្វ័យប្រវត្តិ ចូលទៅក្នុងបណ្ណាល័យរូបភាពឯកជន (private online photo albums) ដើម្បីលួចរូបភាពស្រាត (ជាពិេសសគឺស្ត្រី)។
លោក Brandon Bourret និងលោក Athanasios Andrianakis ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ពីការបង្កើតនូវកូនកម្មវិធីតូចមួយ ដែលមានឈ្មោះថា “Photofucket” ដែលអាចជ្រៀតចូលទៅកាន់បណ្ណាល័យរូបភាពឯកជន នៅក្នុងវិបសាយ Photobucket។ មានប្រជាជនជាច្រើនប្រើប្រាស់ នូវវិបសាយ Photobucket ដើម្បីរក្សាទុកនូវរូបភាពផ្ទាល់ខ្លួន ហើយវិបសាយនេះត្រូវបានទិញដោយក្រុមហ៊ុន MySpace ក្នុងឆ្នាំ២០០៧ (២៥០លានដុល្លា)។