ភាគច្រើននៃយើងទាំងអស់គ្នា ដឹងរួចហើយថា DDoS attack (Distributed Denial of Service) គឺជាប្រភេទនៃការវាយប្រហារមួយដែល យើងនិយមជួបប្រទៈក្នុងពេលបច្ចុប្បន្ននេះ ហើយនាពេលថ្មីៗនេះ មានការកើនឡើងគួរជាទីចាប់អារម្មណ៍នៃការវាយប្រហារក្នុងទ្រង់ទ្រាយបែបនេះ។
ថ្មីៗនេះ វិបសាយរបស់ទស្សនាវដ្តី New York បានទទួលការរំខានដោយសារតែការវាយប្រហារបែប DDoS ប្រមាណជា ១២ម៉ោង។ សម្រាប់អ្នកថ្មីចំពោះពាក្យថា DDoS នេះ គឺនិយាយដោយសាមញ្ញ វាគឺជាការព្យាយាមធ្វើឲ្យសេវាអនឡាញ ឬវិបសាយ មិនដំណើរការដោយការបញ្ជូននូវចរាចរជាច្រើន ចេញមកពីប្រភពជាច្រើនក្នុងពេលតែមួយទៅកាន់វិបសាយនោះ។
DDoS គឺជាកម្មវិធីមួយដ៏ពេញនិយមក្នុងការប្រើប្រាស់ដោយពួកសកម្មជនវាយប្រហារ (hacktivist) ហើយនឹងក្រុមដទៃទៀត ដែលចង់បំពេញនូវបំណងរបស់ខ្លួន ដោយលាក់បាំងអត្តសញ្ញាណ។
រូបភាពខាងក្រោម ត្រូវបានបង្កើតដោយក្រុមហ៊ុនសន្តិសុខ Barricade (មូលដ្ឋាននៅ Ireland) ដែលផ្តល់នូវរូបភាពទាំងមូលនៃការវាយប្រហារ DDoS និង កក្តាពាក់ព័ន្ធ។ ក្រុមហ៊ុននេះ បានប្រើប្រាស់នូវទិន្នន័យឧស្សាហកម្មជាច្រើន ដើម្បីបង្ហាញថា DDoS attack មានផលប៉ៈពាល់ច្រើនជាង ៤៥ភាគរយ។
ក្រុមហ៊ុនសន្តិសុខនេះ បានធ្វើការកត់សំគាល់ថា ការដំណើរការនូវការវាយប្រហារ DDoS ដែលមានតម្លៃត្រឹមតែ $150 អាចធ្វើឲ្យការខូចខាតមានកម្រិតខ្ពស់។ ក្នុងរូបភាពនោះ ក៏បានបង្ហាញថា China និង India បន្ទាប់មក US គឺជាមូលដ្ឋាននៃការប្រើប្រាស់សម្រាប់ការវាយប្រហារ DDoS។
ដកស្រង់ចេញពី៖ http://fossbytes.com/how-ddos-attack-works/