សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់អង្គការសហប្រជាជាតិបង្ហាញថា ពាក់កណ្តាលនៃពិភពលោក ឬមនុស្សប្រមាណជា 3,5 ពាន់លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិត។ កម្មវិធី Browser ស្តង់ដារមួយដែលភ្ជាប់ទៅកាន់អ៊ីនធឺណិតផ្តល់ឱ្យយើងនូវលទ្ធភាពទទួលបានព័ត៌មានជាច្រើន ខណៈដែលវេបសាយរុករកព័ត៌មាន (Search Engine) ធ្វើឱ្យវាមានភាពងាយស្រួលក្នុងការស្វែងរកអ្វីដែលយើងចង់ស្វែងរក។
យោងតាមក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា ត្រឹមតែ 4 ភាគរយនៃមាតិកាអ៊ីនធឺណិតអាចត្រូវកំណត់ជាបញ្ជីនៃពាក្យ (Index) ហើយអាចចូលប្រើប្រាស់បានតាមរយៈវេបសាយរុករកព័ត៌មាន (Search Engine) ដូចជា Google ខណៈពេលដែលអ្វីដែលនៅសល់ផ្សេងទៀតត្រូវលាក់នៅក្នុង Deep Web ដែលជាផ្នែកមួយនៃ World Wide Web ដែលមាតិកាជាច្រើនមិនត្រូវកំណត់ជាបញ្ជីនៃពាក្យដោយវេបសាយរុករកព័ត៌មានដែលមានលក្ខណៈស្តង់ដារ ដែលមើលមិនឃើញដោយអ្នកប្រើប្រាស់អ៊ីនធឺណិតភាគច្រើននោះទេ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាការនិយាយថា Deep Web សុទ្ធតែមានគ្រោះថ្នាក់នោះទេ។ អ្វីដែលជាការមិនយល់ច្រឡំអំពី Deep Web គឺផ្នែកមួយរបស់វាដែលត្រូវគេហៅថា Dark Web ដែលត្រូវលាក់ ហើយមិនអាចចូលបាននោះតាមរយៈវេបសាយរុករកព័ត៌មានធម្មតា ឬកម្មវិធី web browsers ស្តង់ដារនោះទេ។ ដើម្បីចូលដំណើរការនៅក្នុងកម្រិតនេះ អ្នកត្រូវមានកម្មវិធី web browser ពិសេស។
Dark Web គឺមានគ្រោះថ្នាក់ព្រោះវាមានទាំងមាតិកាស្របច្បាប់ និងខុសច្បាប់ដែលត្រូវប្រើប្រាស់ដើម្បីគ្រប់គ្រងការចូលដំណើរការ ពីព្រោះវាមិនត្រឹមតែទាក់ទងនឹងការសំងាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសកម្មភាពខុសច្បាប់ផងដែរ។ វាត្រូវគេដឹងថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ ដោយប្រើប្រាស់នៅក្រោមផ្នែកនៃអ៊ីនធឺណិត។
ក្រុមឧក្រិដ្ឋជនដែលមានមូលដ្ឋានលើ Web មានដូចជា ក្រុមឧក្រិដ្ឋជន, ក្រុមបងធំ, ក្រុមអ្នកបោកប្រាស់, ក្រុមម៉ាហ្វីយ៉ា និងក្រុមភេរវករប្រើប្រាស់ Web នេះក្នុងគោលដៅខុសឆ្គងដើម្បីទិញទំនិញខុសច្បាប់ដូចជាគ្រឿងញៀន សរីរាង្គមនុស្ស ការរំលោភបំពានលើកុមារ និងសម្ភារៈបំពានផ្លូវភេទ លុយក្លែងក្លាយ លិខិតឆ្លងដែនក្លែងក្លាយ អាវុធកាំភ្លើង គ្រាប់បែក និងគ្រឿងផ្ទុះ។
Dark Web ក៏មានការលក់កម្មវិធីកុំព្យូទ័រ Software (malware) ការលក់លេខកូដឥណទាន និងការលាងលុយកខ្វក់, លេខកូដ CVV2, ការជួញដូរមនុស្ស អំពើពេស្យាចារ ការលក់រូបអាសអាភាសរបស់កុមារជាដើម។ ទីផ្សារសម្រាប់សេវាឧក្រិដ្ឋជនអ៊ីនធឺណិតកំពុងរីកចម្រើនខ្លាំងនៅលើ Dark Web។
លោក Gareth Owen អ្នកស្រាវជ្រាវវិទ្យាសាស្ដ្រកុំព្យូទ័រនៃសាកលវិទ្យាល័យ Portsmouth និយាយថា Dark Web នេះបានបង្ហាញពីភាពស្មោគគ្រោកនៃអ៊ីនធឺណិត ដែលវេបសាយលក់គ្រឿងញៀន និងទីផ្សារជួញដូរ គឺជាប្រភេទតែមួយគត់ធំបំផុតដែលត្រូវបានពិភាក្សា។
Dark Web ក៏ជាប់ពាក់ព័ន្ធនឹងការចារកម្មអ៊ីនធឺណិត និងប្រតិបត្តិការយោធាផងដែរ។ នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា “The Anatomy of Cyber-Jihad: Cyberspace is the New Great Equalizer” លោក James Scott ថ្លែងថាវាមានវេទិកាពិភាក្សា និងទំនាក់ទំនងដែលជាកន្លែងដែល Daesh និងពួកជ្រុលនិយមអាចទទួលដំបូន្មានអំពីរបៀបដែលពួកគេចូលរួមក្នុងចលនា។
ឧក្រិដ្ឋជនអ៊ីនធឺណិតដែលបានបង្កើតកម្មវិធីដើម្បីវាយប្រហារ ឬហេគទៅលើអាជីវកម្ម ឬរដ្ឋាភិបាល គឺមានភាពគគ្រឹកគគ្រែងនៅក្នុង Dark Web ។ ក្រុមសកម្មជននយោបាយក៏ប្រើប្រាស់នូវបណ្តាញនេះផងដែរ ពីព្រោះវាមិនអាចតាមដានបាន (untacceable)។
នេះអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការហួសពីការគ្រប់គ្រងរបស់ភ្នាក់ងារអនុវត្តច្បាប់។ Dark Web អាចចូលដំណើរការជាមួយកម្មវិធីពិសេសដែលត្រូវគេស្គាល់ថាជា TOR (the Onion Router) ។ វាជា web browser ដែលមានការធ្វើកូដនីយកម្ម (encrypt) យ៉ាងខ្លាំង ហើយដែលត្រូវបានរចនាឡើងសម្រាប់អនាមិកភាពក្នុងការរុករកព័ត៌មាន និងការពារប្រឆាំងនឹងការវិភាគចរាចរ។
TOR ត្រូវបង្កើតឡើងដោយមន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពជើងទឹកសហរដ្ឋអាមេរិកដើម្បីការពារការទំនាក់ទំនងស៊ើបការណ៍សម្ងាត់អាមេរិកតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ TOR បច្ចុប្បន្ននេះគឺជាបណ្តាញប្រតិបត្តិការមិនរកប្រាក់ចំណេញដែលអនុញ្ញាតឱ្យនរណាម្នាក់អាចប្រើប្រាស់សេវាកម្មរបស់ខ្លួនដើម្បីការពារភាពឯកជនភាព និងសុវត្ថិភាពនៅលើអ៊ីនធឺណិត។
ទោះបីជា TOR ជាទូទៅជាប់ទាក់ទងនឹងសកម្មភាពឧក្រិដ្ឋ និងខុសច្បាប់ក៏ដោយ ក៏វាត្រូវបានប្រើសម្រាប់គោលបំណងស្របច្បាប់ដោយរដ្ឋាភិបាល, ភ្នាក់ងារអនុវត្តច្បាប់, អ្នកនយោបាយ សកម្មជន, អង្គការ និងអ្នកយកព័ត៌មានស្វែងរកការប្រើប្រាស់អ៊ិនធឺណិតកាន់តែងាយស្រួល និងសុវត្ថិភាព និងការការពារខ្លួន។ Dark Web និង TOR ត្រូវបានប្រើប្រាស់ដោយអ្នកសារព័ត៌មាន និងអ្នកបញ្ចេញព័ត៌មាន (whistle-blowers) ដើម្បីផ្លាស់ប្តូរព័ត៌មានរសើប។
អ្នកជំនាញការផ្នែកសន្តិសុខអ៊ិនធឺណិត ធនធានបច្ចេកទេស និងវិធីសាស្រ្តថ្មីៗគឺត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋនៅក្នុង Dark Web។ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការស៊ើបអង្កេតវេបសាយជាច្រើននៅក្នុង Dark Web វាទាក់ទងនឹងពេលវេលា ធនធាន កម្មវិធីកុំព្យូទ័រដែលមានមានប្រសិទ្ធភាព និងចំនួនលុយដ៏ច្រើន។
អ្វីដែលអាក្រក់បំផុតនោះ ភាពអនាមិកនៃ Dark Web បណ្តាលឱ្យមានបញ្ហាធំធេង និងរារាំងភ្នាក់ងារសមត្ថកិច្ចឱ្យធ្វើការស៊ើបអង្កេតព្រោះអត្តសញ្ញាណ និងទីតាំងរបស់អ្នកប្រើប្រាស់ត្រូវបានលាក់ដែលធ្វើឱ្យភ្នាក់ងារសមត្ថកិច្ចពិបាកតាមដាន។ នៅប្រទេសម៉ាឡេស៊ី វាមានតម្រូវការក្នុងការបង្កើនចំណេះដឹង និងសមត្ថភាពដល់សមាជិកទាំងអស់នៃកងកម្លាំងប៉ូលិសម៉ាឡេស៊ី និងការការពារសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសម៉ាឡេស៊ី។
រដ្ឋាភិបាលត្រូវតែបង្កើតអង្គភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងរយៈពេលដ៏ខ្លីនេះ ទីភ្នាក់ងារអនុវត្តច្បាប់ និងនិយតករគួរតែបង្កើតក្រុមការងារមួយដែលមានការពារសុវត្ថិភាពអ៊ីនធឺណិត និងទទួលសមត្ថភាពជាច្រើនទាក់ទងនឹងការវិភាគលើ Deep Web។
កិច្ចសហប្រតិបត្តិការរឹងមាំ និងកាន់តែជិតស្និទ្ធជាមួយនឹងភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិក្នុងការផ្លាស់ប្តូរព័ត៌មាន និងភាពឆ្លាតវៃគួរតែត្រូវបានលើកកម្ពស់ព្រោះកិច្ចសហប្រតិបត្តិការនេះគឺជាតម្រូវការសំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹង Dark Web។
ចាប់តាំងពីនេះគឺជាបញ្ហាសកល វាត្រូវការដំណោះស្រាយជាសកលដោយផ្អែកលើគុណតំលៃសកល។ ការតាមដាន និងការវាយលុកប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតមិនមែនជារឿងងាយស្រួលទេហើយវាគឺជាបញ្ហាប្រឈមដ៏ធំមួយ។ ក្រៅពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការការពារ និងការកាត់បន្ថយគឺមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត នៅក្នុងគេហទំព័រ Dark Web ៕