សម្ព័ន្ធផលិតខ្សែភាពយន្ត Hollywood អាចប្រហែលជាប្រើប្រាស់មេរោគដើម្បីវាយប្រហារ ទៅលើកុំព្យូទ័រដែលលួចស្នាដៃរបស់គេ (pirate computers)
នៅក្នុងសង្គ្រាមរវាងការចែករំលែកដោយខុសច្បាប់ (illegal files share) ហើយនឹងឧស្សាហកម្មកំសាន្ត (hollywood) ដែលផលិតនូវកម្មសិទ្ធិបញ្ញាជាលក្ខណៈ digitals យើងពិនិត្យឃើញថា ភាគីចែករំលែកដោយខុសច្បាប់ ហាក់បីដូចជាដើរមុខមួយជំហានទៅហើយ ប៉ុន្តែនៅក្នុងពេលឆាប់ៗខាងមុខនេះ ខាងឧស្សាហកម្មនឹងមានអាវុធប្រឆាំងមួយ ដ៍ខ្លាំងក្លា នៅក្នុងដៃរបស់ខ្លួន។
របាយការណ៍ថ្មីមួយដែលបញ្ចេញដោយ Commission on the Theft of American Intellectual Property បានស្នើក្នុងការប្រើប្រាស់មេរោគ (malware) ដើម្បី ប្រឆាំងតបតទៅនឹងការលួចស្នាដៃ។ នៅក្នុងរបាយការណ៍នោះ បានបង្ហាញនូវវិធីសាស្ត្រជាច្រើន ក្នុងការប្រឆាំងទៅនឹងការលួចស្នាដៃ ដោយរួមមានទាំងបញ្ចូលមេរោគទៅក្នុងកុំព្យូទ័ររបស់ អ្នកដែលប្រពឹត្តរំលោភ ដែលអាចមានលទ្ធភាពរហូតដល់បំផ្លាញកុំព្យូទ័រនោះតែម្តង។
ជាមួយគ្នានេះផងដែរ ភាគីខាងឧស្សាហកម្មកំសាន្ត ក៍អាចមានលទ្ធភាពក្នុងការកត់ត្រាទុក (track) នូវលេខ IP Address របស់អ្នកប្រព្រឹត្តផងដែរ ដោយមិនគិតពីទីកន្លែង របស់ពួកគេឡើយ។ វាមើលទៅហាក់ដូចជាល្អណាស់ ប៉ុន្តែវាគឺជាគំនិតដ៏អាក្រក់មួយដោយសារតែ ការកំណត់អត្តសញ្ញណពិតប្រាកដគឺមិនមានភាពងាយស្រួលឡើយ។
ចំនុចមួយដ៏គួរឲ្យមានការព្រួយបារម្មណ៍នោះគឺថា ទោះបីជាអ្នកគឺជាអ្នកលួចស្នាដៃឬមិនមែនក៏ដោយ មេរោគនោះនឹងបញ្ជូលទៅក្នុងកុំព្យូទ័ររបស់អ្នក ហើយលួចត្រួតពិនិត្យយ៉ាងស្ងៀមស្ងាត់ នូវអ្វីៗដែលអ្នកទាញយកមកពីអិនធឺណែត។ បើសិនជាអ្នកមាននូវ ខ្សែភាពយន្ត ឬចម្រៀងដែលអ្នកទាញយកខុសច្បាប់ពីអិនធឺណែតនៅក្នុងកុំព្យូទ័ររបស់អ្នក អ្នកអាចត្រូវ បានកត់ទុកនូវ IP របស់អ្នក។