Here is all the data Google and Facebook have on you

ក្នុងខណៈពេលដែលមានការកើនឡើងនូវការប្រើប្រាស់អ៊ិនធឺណិតយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព័ត៌មានផ្ទាល់ខ្លួនជាច្រើនត្រូវបានអ្នកប្រើប្រាស់ស្ម័គ្រចិត្តធ្វើការដាក់ចូលទៅក្នុងបណ្តាញអ៊ិនធឺណិតជាពិសេសក្នុងបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុកជាដើម។

ខាងក្រោមនេះគឺជាការបង្ហាញថាតើព័ត៌មានរបស់អ្នកអ្វីខ្លះដែលក្រុមហ៊ុន Google និង Facebook បានធ្វើការរក្សាទុកដោយអ្នកមិនបានដឹងខ្លួននោះ។

Google ដឹងថាតើអ្នកបានទៅកន្លែងណាខ្លះ

Google ធ្វើការរក្សាទុកទីតាំង (បើសិនជាអ្នកមានបើកទីតាំង tracking location) នៅរាល់ពេលដែលអ្នកបើកទូរស័ព្ទរបស់អ្នក។ អ្នកអាចចូលទៅមើលតារាងពេលេវេលាដែលអ្នកបានទៅចាប់ពីថ្ងៃដំបូងដែលអ្នកប្រើប្រាស់ Google នៅលើទូរស័ព្ទរបស់អ្នក។​

សូមចុចទីនេះដើម្បីមើលទិន្នន័យទាំងនោះ https://www.google.com/maps/timeline?pb

Google ដឹងពីអ្វីដែលអ្នកបានដែលអ្នកបាន search និង delete

Goole ធ្វើការរក្សាទុកនូវ​ search history នៅរាល់ឧបករណ៍របស់អ្នកទាំងអស់។ នេះមានន័យថា ទោះបីជាអ្នកធ្វើការលប់ចោល search history និង ​phone history  នៅក្នុងឧបករណ៍មួយ វាអាចប្រហែលជានៅមានរក្សាទុកនៅលើឧបករណ៍ផ្សេងទៀត។

អ្នកអាចចូលទៅលើមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក: myactivity.google.com/myactivity

Google មានព័ត៌មានផ្សព្វផ្សាយពាណិជ្ជកម្មពីអ្នក​ (ad profile of you)

Google បង្កើតនូវ​ advertisement profile ដោយផ្អែកទៅលើព័ត៌មានអំពីអ្នក ដោយរួមមាន​ទីតាំង (location), ភេទ (gender), អាយុ ( age), ទំលាប់ (hobbies), ការងារ (career), ចំណាប់អារម្មណ៍ (interests), ទំនាក់ទំនង​ (relationship) ។ល។

អ្នកអាចចូលទៅមើលព័ត៌មានបាន៖  google.com/settings/ads/

Google ដឹងរាល់ Apps ទាំងអស់ដែលអ្នកប្រើប្រាស់

​Google រក្សាទុកនូវព័ត៌មានរាល់ apps និង extension ដែលអ្នកប្រើប្រាស់។ Google ដឹងថាអ្នកប្រើប្រាស់ app ទាំងនោះញឹកញាប់កម្រិតណា នៅកន្លែងណាដែលអ្នកប្រើប្រាស់វា ។ល។

អ្នកអាចចូលទៅកាន់៖  security.google.com/settings/secur…

Google មាននូវរាល់ YouTube hisotry ទាំងអស់

Google ធ្វើការរក្សាទុកនូវអ្វីដែលអ្នកបានស្វែងរក (search) នៅក្នុង YouTube ទាំងអស់ ។​ តើអ្នកចូលចិត្តមើលអ្វី ស្វែងរកអ្វី ….

អ្នកអាចចូលទៅកាន់៖  youtube.com/feed/history/s…

Google មានទិន្នន័យអំពីអ្នករាប់រយលានឯកសារ

Google  ផ្តល់ឲ្យអ្នកនូវជម្រើសម្រាប់ធ្វើការទាញយកនូវទិន្នន័យរបស់អ្នកទាំងអស់។ អ្នកអាចធ្វើការទាញយកមកទុកនៅក្នុងកុំព្យូទ័ររបស់អ្នកដែលមានទំហំប្រមាណជា 5.5GB  ស្មើនឹងប្រមាណជា ៣លានឯកសារ។

នៅក្នុងនោះរួមមាន វេបសាយដែលអ្នកកត់ត្រាទុក (bookmarks), សារអ៊ីម៉ែល (emails), មនុស្សទំនាក់ទំនង (contacts), ឯកសារនៅក្នុង Google Drive, ទិន្នន័យដែលបានរៀបរាប់ខាងលើ, វិដេអូនៅក្នុង YouTube របស់អ្នក, រូបថតដែលអ្នកបានថតនៅក្នុងទូរស័ព្ទ … ។ ក្នុងនោះក៏មានដូចជាប្រតិទិន Google (calendar), ប្រវត្តិទីតាំងរបស់អ្នក (location history),  ចំរៀងដែលអ្នកស្តាប់ (the music you listen to), សៀវភៅដែលអ្នកទិញពី Google ( Google books you’ve purchased), ក្រុមនៅក្នុង​ Google ដែលអ្នកស្ថិតនៅ (Google groups you’re in), ទូរស័ព្ទដែលអ្នកបានប្រើប្រាស់ (phones you’ve owned), អ្នកដើរប៉ុន្មានជំហានក្នុងមួយថ្ងៃ (how many steps you walk in a day) …

អ្នកអាចទាញយកទិន្នន័យនោះបាន៖ google.com/takeout

Facebook ក៏មានទិន្នន័យយ៉ាងច្រើនពីអ្នកផងដែរ

Facebook ក៏មានមុខងារឲ្យអ្នកធ្វើការទាញយកព័ត៌មានរបស់អ្នកទាំងអស់ផងដែរ។ ក្នុងនោះរួមមាននូវរាល់សារ ទាំងអស់ដែលអ្នកបានផ្ញើរ ឯកសារដែលអ្នកបានផ្ញើរ រាល់លេខទំនាក់ទំនងនៅក្នុងទូរស័ព្ទទាំងអស់ និងរាល់សារសំលេងដែលអ្នកបានផ្ញើរ។

អ្នកអាចចុចនៅទីនេះដើម្បីមើលទិន្នន័យរបស់អ្នក៖ https://www.facebook.com/help/131112897028467

Facebook រក្សាទុកនូវអ្វីៗទាំងអស់រាប់ចាប់ពី stickers រហូតដល់ login location

ហ្វេសប៊ុកធ្វើការរក្សាទុកនូវអ្វីៗទាំងអស់ដែលវាគិតថាមានប្រយោជន៍ ដោយរួមមានព័ត៌មានអំពីការ Log in ចូលទៅកាន់ហ្វេសប៊ុក ទីតាំង ពេលវេលា និងពីឧបករណ៍អ្វី។ ហើយក៏រក្សាទុកនូវកម្មវិធីអ្វីខ្លះដែលអ្នកភ្ជាប់ទៅកាន់គណនីហ្វេសប៊ុក ដែលអាចឲ្យគេធ្វើការទាយដឹងអំពីចរិតលក្ខណៈរបស់អ្នក តើអ្នកចូលចិត្តអ្វីខ្លះ (ពាក់ព័ន្ធទៅនឹងការងារនយោបាយ ឬក៏រចនាក្រាហ្វិច) ទិញទូរស័ព្ទ HTC ថ្មីនៅខែកញ្ញា ជាដើម។

ខាងក្រោមនេះគឺជារូបភាពមួយចំនួនដែលបានមកពី Google នៅពេលដែលយើងធ្វើការទាញយកទិន្នន័យរបស់យើងមករក្សាទុកនៅក្នុងម៉ាស៊ីនផ្ទាល់ខ្លួន៖

ខាងក្រោមនេះគឺជារូបភាពនៃ search history

Here’s my Google Calendar broken down, showing all the events I’ve ever added, whether I actually attended them, and what time I attended them at (this part is when I went for an interview for a marketing job, and what time I arrived).

ខាងក្រោមនេះគឺជារូបភាពនៃប្រតិទិនរបស់អ្នក

ខាងក្រោមនេះគឺជា Google Drive

ខាងក្រោមនេះគឺជារូបភាពដែលបានថតនៅក្នុងទូរស័ព្ទដៃ ចែកជាឆ្នាំ ហើយរួមមាននូវ​  metadata ផងដែរ

ប្រភពៈ

https://www.theguardian.com/commentisfree/2018/mar/28/all-the-data-facebook-google-has-on-you-privacy

Exit mobile version