តាមប្រភពព័ត៌មានពីវេបសាយ Straitstimes របស់សឹង្ហបុរីបានឱ្យដឹងថា ក្រុមហ៊ុន Google បានបញ្ឈប់ការផ្តល់សេវាកម្មផ្នែកទន់ និងផ្នែករឹងទៅឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei ដើម្បីគោរពតាមបញ្ជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
កំណែនាពេលអនាគតរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលដំណើរការលើប្រព័ន្ធ Android នឹងបាត់បង់សិទ្ធិចូលប្រើសេវាកម្មដ៏ពេញនិយមរួមទាំងកម្មវិធី Google Play Store, Gmail និង YouTube ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃច័ន្ទ (ទី២០ ខែឧសភា) ថា ក្រុមហ៊ុននឹងបន្តផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព និងសេវាកម្មក្រោយពេលលក់ដល់ផលិតផលស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុន Huawei និង Honour ដែលគ្របដណ្តប់លើផលិតផលដែលបានលក់ហើយនោះ និងផលិតផលដែលកំពុងនៅតែមានស្តុកនៅទូទាំងពិភពលោក។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមាន Intel, Qualcomm, Xilinx និង Broadcom នឹងបញ្ឈប់ការផ្គត់ផ្គង់គ្រឿងផ្សំផ្នែករឹងទៅក្រុមហ៊ុន Huawei រហូតដល់មានការជូនដំណឹងបន្ថែមទៀត។
នេះគឺជារបៀបដែលការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលដល់អ្នកប្រើ Huawei និង Honour (ផលិតផលមួយទៀតរបស់ក្រុមហ៊ុន Huawei) ។
តើខ្ញុំអាចប្រើកម្មវិធី GOOGLE និងសេវាកម្មលើ My HUAWEI SMARTPHONE បានដែរឬទេ?
ម្ចាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលមានស្រាប់អាចបន្តរីករាយនឹងកម្មវិធីនិងសេវាកម្ម Google ដូចជា Google Maps, Gmail និង YouTube ។ ពួកគេនៅតែអាចប្រើ Google Play Store និងទទួលបានបច្ចុប្បន្នភាពសុវត្ថិភាពនិងកម្មវិធីសម្រាប់កម្មវិធីនិងសេវាកម្ម Google ។
តើអនាគតស្មាតហ្វូន HUAWEI យ៉ាងមេច?
កម្មវិធី និងសេវាកម្ម Google នឹងមិនមាននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នាពេលអនាគតនោះទេ ដោយសារតែការហាមឃាត់របស់សហរដ្ឋអាមេរិក។ ការហាមឃាត់ដូចគ្នានេះដែរត្រូវបានអនុវត្តរួចទៅហើយចំពោះស្មាតហ្វូនដែលបានបង្កើតឡើងសម្រាប់ទីផ្សារប្រទេសចិន ដែលជំនួសដោយកម្មវិធី និងសេវាកម្មរដូចជា Baidu និង Tencent ។
ក្រុមហ៊ុន Huawei នៅតែអាចប្រើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័ត Android ដែលអាចរកបានតាមរយៈអាជ្ញាប័ណ្ណបើកចំហរ។ កំណែប្រភពបើកចំហរនេះ – គម្រោងកូដបើកចំហ Android (AOSP) – អាចត្រូវបានប្រើ និងកែសម្រួលដោយនរណាម្នាក់ក៏បាន។ ហេតុដូច្នេះ ក្រុមហ៊ុន Huawei នឹងបាត់បង់ការអាក់សេស (access) ទៅកំណែដើមរបស់ Android នាពេលអនាគត ដែលអាចធ្វើឱ្យមានការពន្យាពេល ក្នុងការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការ Android ។
ប៉ុន្តែបញ្ហាធំបំផុតគឺកង្វះកម្មវិធី និងសេវាកម្មរបស់ Google ដែលនឹងរារាំងអ្នកប្រើប្រាស់ភាគច្រើននៅក្រៅប្រទេសចិន ពីការទិញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ។
តើខ្ញុំគួរតែទិញស្មាតហ្វូន HUAWEI?
ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលមានស្រាប់ដូចជាម៉ូដែល Huawei P30 Pro នឹងបន្តប្រើប្រាស់កម្មវិធីនិងសេវាកម្មរបស់ Google ក៏ដូចជាអាប់ដេតទៅលើសុវត្ថិភាពផងដែរ។ ប៉ុន្តែក្រុមហ៊ុន Huawei ប្រហែលជាមិនអាចធ្វើបច្ចុប្បន្នភាពសូហ្វវែរ Android ទៅកំណែថ្មីបានភ្លាមៗទេ។
ដោយសារតែអ្នកផលិតទូរស័ព្ទស្មាតហ្វូនភាគច្រើន ដូចជាក្រុមហ៊ុន Samsung ចំណាយពេលរាប់ខែដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសូហ្វវែរ Android ជាមួយលក្ខណៈពិសេសចុងក្រោយបំផុតនោះ អ្នកប្រើប្រាស់ប្រហែលជាមិនព្រួយបារម្ភច្រើនពេកអំពីបញ្ហានេះទេ។
ក្រុមហ៊ុន Huawei បាននិយាយថាខ្លួនកំពុងស្តុកទុកនូវ hardware component នៅក្នុងការទប់ទល់ទៅនឹងបំរាមរបស់សហរដ្ឋអាមេរិក ហើយខ្លួនក៏បានបង្កើត smartphone processor ខ្លួនឯងផងដែរ។ ហេតុដូច្នេះហើយវាទំនងជាថា ក្រុមហ៊ុន Huawei នឹងអាចផ្លាស់ប្តូរនូវ component ណាដែលខូចខាតនៅក្នុងកំឡុងពេលការធានារបស់ខ្លួន។
ចុះឧបករណ៏ HUAWEI ផ្សេងៗទៀត?
ក្រៅពីស្មាតហ្វូន ក្រុមហ៊ុន Huawei ផលិត tablets, smartwatches និងកុំព្យូទ័រយួរដៃ (laptop)។ នាឡិកាវៃឆ្លាតរបស់វាប្រហែលជាមានផលប៉ះពាល់តិចតួចនៅពេលដែលពួកគេដំណើរការកម្មវិធី LiteOS របស់ក្រុមហ៊ុន Huawei ជំនួសឱ្យ Google ។ ប៉ុន្តែ tablets របស់ក្រុមហ៊ុន Huawei នឹងប្រឈមមុខនឹងបញ្ហាដូចគ្នានឹងស្មាតហ្វូនដែរ។
ការហាមឃាត់របស់អាមេរិកនេះ ក៏ជាការខកចិត្តចំពោះមហិ្ឆតារបស់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារកុំព្យូទ័រផងដែរ។ កុំព្យូទ័រយួរដៃ MateBook របស់ខ្លួនបានទទួលការកោតសរសើរកាលពីឆ្នាំមុន ហើយម៉ូដែលថ្មីដែលបានធ្វើបច្ចុប្បន្នភាពត្រូវបានគេគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតរួមមានប្រទេសសឹង្ហបូរីនៅឆ្នាំនេះ។ ប៉ុន្តែដូចកុំព្យូទ័រភាគច្រើន កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Huawei ទាំងនេះនឹងរងផលប៉ះពាល់ដោយសារពួកគេពឹងផ្អែកលើបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកកម្មវិធីសូហ្វវែរវីនដូ និងដំណើរការរបស់ក្រុមហ៊ុន Intel ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានប្រាប់កាសែត The Straits Times ថាព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសសិង្ហបុរីសម្រាប់កុំព្យូទ័រយួរដៃ MateBook របស់ខ្លួនដែលត្រូវបានគ្រោងទុកនៅថ្ងៃទី 22 ខែឧសភាត្រូវបានពន្យារពេលដោយមិនមានកាលបរិច្ឆេទថ្មីឡើយ។ ក្រុមហ៊ុន Huawei ក៏មិនបាននិយាយថា តើគេនឹងដាក់លក់កុំព្យូទ័រយួរដៃរបស់ខ្លួននៅសិង្ហបុរីនៅថ្ងៃទី 30 ខែឧសភាដូចដែលបានប្រកាសកាលពីដើមខែនេះទេ៕
ប្រភព៖