ហេគឃ័របញ្ចេញទិន្នន័យរបស់បុគ្គលិក FBI ​ចំនួន ២០,០០០នាក់

កាលពីម្សិលមិញថ្ងៃច័ន្ទ ហេគឃ័របានបញ្ចេញព័ត៌មានរបស់បុគ្គលិក ​FBI  ប្រមាណជា ២០,០០០នាក់ ក្រោយពេលតែមួយថ្ងៃនៃការបញ្ចេញព័ត៌មានស្រដៀងគ្នា នេះចំពោះបុគ្គលិកក្រសួងសន្តិសុខសង្គម (homeland security) ប្រមាណជិត ១០,០០០នាក់។

ហេគឃ័រ ដែលបានបញ្ចេញព័ត៌មានតាមរយៈគណនី @DotGovs បានធ្វើការអៈអាងថា ពួកគេបានទាញយកព័ត៌មានលំអិតដោយការហេគចូលទៅកាន់ ដាតាបេសរបស់ក្រសួងយុត្តិធម៌ ​(Justice Department)។ ហេគឃ័របានធ្វើការបញ្ចេញព័ត៌មានតាមរយៈ Twitter ថា “FBI and DHS info is dropped and that’s all we came to do, so now its time to go, bye folks! #FreePalestine.”

ព័ត៌មានដែលបញ្ចេញនោះរួមមាន ឈ្មោះ (name), តួនាទី (titles), លេខទូរស័ព្ទ (phone numbers) និងអាស័យដ្ឋានអ៊ីម៉ែល ​(email addresses)។ បន្ទាប់ពីហេគឃ័របានធ្វើការបញ្ចេញទិន្នន័យបុគ្គលិករបស់ DHS កាលពីថ្ងៃអាទិត្យ ពួគគេបានសរសេរថា “Well folks, it looks like @TheJusticeDept has finally realized their computer has been breached after 1 week.” ។ ក្រសួងយុត្តិធម៌បាននឹងកំពុងធ្វើការសើុបអង្កេតបញ្ហានេះ។ បើតាមអ្នកនាំពាក្យក្រសួងលោក Peter Carr បានប្រាប់ CNN ថា ព័ត៌មានសំងាត់ផ្ទាល់ខ្លួន ​(ដូចជា Social Security Numbers) មើលទៅហាក់ដូចជាមិនមានប៉ៈពាល់នោះទេ។

លោកបានបន្ថែមទៀតថា “ក្រសួងកំពុងតែពិនិត្យទៅលើការភ្ជាប់មិនមានការអនុញ្ញាតមួយ (unauthorized access) ទៅលើប្រព័ន្ធដែលមានព័ត៌មានរបស់បុគ្គលិក។ មកដល់ពេលនេះ មិនមាននូវសញ្ញាណាមួយនៃការលួចយកព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗនោះឡើយ។ ក្រសួងយកចិត្តទុកដាក់បញ្ហានេះយ៉ាងយកចិត្តទុកដាក់ ហើយនឹងបន្តដាក់ចេញយន្តការក្នុងការការពារ និងទប់ស្កាត់ការជ្រៀតចូលទៅកាន់ព័ត៌មាន។ រាល់សកម្មភាពទាំងឡាយណាដែលត្រូវបានកំណត់ថាមានលក្ខណៈឧក្រិដ្ឋ នឹងត្រូវបញ្ជូនទៅកាន់ភ្នាក់ងារមានសមត្ថកិច្ចដើម្បីធ្វើការសើុបអង្កេត។ “

ហេគឃ័របានបន្តទៀតថា “យើងមិនបញ្ឈប់សកម្មភាពរបស់យើងឡើយ លុះត្រាតែរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ឈប់ទំនាក់ទំនងជាមួយនឹងអ៊ីស្រាអ៊ែល”។

ប្រភព៖

http://edition.cnn.com/2016/02/08/politics/hackers-fbi-employee-info/index.html?sr=fbCNN020916hackers-fbi-employee-info0155AMVODtopLink&linkId=21101790
Exit mobile version